វៀតណាមនាំចេញទុរេន លើទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារ ក្នុង​រយៈពេល៥ខែ​ដំបូង!

ប្រទេសវៀតណាម បាន​នាំ​ចេញ​ផ្លែទុរេន ក្នុង​ទំហំទឹកប្រាក់ប្រមាណជា ៩១៩ លាន​ដុល្លារ ក្នុង​រយៈពេល៥ខែ​ដំបូង នៃឆ្នាំ២០២៤ ពោលគឺ កើន​ឡើង៧៤% បើធៀបទៅនឹងឆ្នាំ២០២៣។

តម្លៃនាំចេញនេះ បានធ្វើឱ្យទុរេនក្លាយជាផ្លែឈើ នាំចេញច្រើនជាងគេសម្រាប់វៀតណាម ដែលច្រើនជាងផ្លែស្រកានាគ ដែលជាប់ចំណាត់ថ្នាក់ទី២ចំនួន ៣,៥ដង។

អគ្គនាយកដ្ឋានគយវៀតណាម បានរាយការណ៍ប្រាប់ កាសែត VN Expressថា គ្រាន់តែក្នុងខែឧសភា ការនាំចេញផ្លែឈើ មានទំហំប្រមាណជា៤៥០លានដុល្លារ។
ពោលគឺ ច្រើនជាងទ្វេដងធៀបនឹងខែមេសា និងខ្ពស់ជាងខែឧសភាឆ្នាំមុន៣៤%។

យោងតាមលោក Dang Phuc Nguyen អគ្គលេខាធិការសមាគមផ្លែឈើនិងបន្លែវៀតណាម (Vinafruit) បានប្រាប់កាសែត VN Express ថា សមាគមបានប៉ាន់ប្រមាណថា ការនាំចេញផ្លែទុរេនអាចមានចំនួន៦០០លានដុល្លារក្នុងខែមិថុនា។

លោកបានបន្តថា ប្រទេសចិនគឺជាអ្នកនាំចូលទុរេនធំបំផុតរបស់វៀតណាមក្នុងឆ្នាំនេះ។

លោកបានបន្ថែមថា ប្រទេសវៀតណាម ប្រមូលផលផ្លែទុរេនរយៈពេលពេញមួយឆ្នាំ ។
ដោយជួយឱ្យវៀតណាម ជៀសផុតពីការប្រកួតប្រជែង ដោយផ្ទាល់ជាមួយទុរេន ពីប្រទេសថៃ។ ដោយសារការប្រមូលផលទុរេនរបស់ប្រទេសថៃ ធ្វើឡើងទៅតាមរដូវធម្មជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *