Update៖ អាមេរិក នៅតែបន្ត​ផ្តល់​ជំនួយ​យោធា ដល់​អ៊ីស្រាអែលដដែល!

សហរដ្ឋអាមេរិក នៅតែបន្តផ្គត់ផ្គង់ជំនួយយោធាដល់ អ៊ីស្រាអែលដដែល សម្រាប់ធ្វើប្រតិបត្តិការនៅតំបន់ហ្គាហ្សាស្ទ្រីប ។
បើទោះបីជាមានការកើនឡើងនៃជនស៊ីវិល និងការរំលោភបំពានច្បាប់ អន្តរជាតិក៏ដោយ។

ក្រៅពីជាសម្ព័ន្ធមិត្តនយោបាយដ៏សំខាន់បំផុតរបស់ Tel Aviv ទីក្រុងវ៉ាស៊ីនតោន នៅតែជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុត ដល់យោធាអ៊ីស្រាអែល។

សភាអាមេរិក បានអនុម័តជំនួយយោធាចំនួន១៧ ពាន់លានដុល្លារដល់អ៊ីស្រាអែល ក្រោមកញ្ចប់ជំនួយយោធាបរទេសចំនួន៩៥ពាន់លានដុល្លារ កាលពី ខែមេសា។

-អ៊ីស្រាអែល បាន​វាយបក ដោយសម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​ជាង៣៨.០០០នាក់ ចាប់​តាំង​ពី​ក្រុមហាម៉ាស់ វាយ​ប្រហារ​ឆ្លង​ព្រំដែនចូលអ៊ីស្រាអែល និងបានសម្លាប់មនុស្ស១.២០០នាក់ កាលពីខែតុលា ឆ្នាំមុន។

ក្នុងនោះលោក Netanyahu បានចោទប្រកាន់ រដ្ឋបាលលោក Biden ពីការរឹតបន្តឹងជំនួយយោធា ។
ដោយមន្ត្រីអាមេរិក បានបញ្ជាក់ពីការផ្អាកការដឹកជញ្ជូន ដែលរួមមានគ្រាប់បែកទម្ងន់ 2,000 ផោន ដោយលើកឡើងពីការព្រួយបារម្ភលើការស្លាប់ និងរបួសរបស់ជនស៊ីវិលនៅក្នុងតំបន់ដែលឡោមព័ទ្ធ៕

Leave a Reply

Your email address will not be published. Required fields are marked *