អាមេរិក បានដកកងទ័ពចេញពីប្រទេសនីហ្សេ កាលពីចុងសប្តាហ៍នេះ!

សហរដ្ឋអាមេរិក បានដកកងកម្លាំង និងបរិក្ខារទាំងអស់ ចេញពីមូលដ្ឋាននៅនីហ្សេ កាលពីចុងសប្តាហ៍នេះ។
ហើយទាហានតិចជាង 500 នាក់នឹងចាកចេញពីមូលដ្ឋានយន្តហោះគ្មានមនុស្សបើកដ៏សំខាន់ នៅក្នុងប្រទេសអាហ្វ្រិកខាងលិច ក្នុងខែសីហា នៅមុនថ្ងៃផុតកំណត់នៅថ្ងៃទី 15 ខែកញ្ញា ។
ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងជាមួយ មេទ័ពអាមេរិក កាលពីថ្ងៃសុក្រមុន។

មេដឹកនាំយោធា នៃប្រទេសនីហ្សេ បានលុបចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា ជាមួយសហរដ្ឋអាមេរិក កាលពីខែមីនាកន្លងទៅ ។
បន្ទាប់ពីឡើងគ្រប់គ្រង អំណាចដឹកនាំប្រទេស តាមរយៈការធ្វើរដ្ឋប្រហារ កាលពីខែកក្កដា ឆ្នាំ២០២៣។

សហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថា មានកងទ័ព ៦៥០នាក់ ឈរជើងនៅក្នុងប្រទេសនីហ្សេ ។
ក្រោមបេសកកម្ម ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ នៅតាមបណ្ដាប្រទេសក្នុងតំបន់ Sahel នៃតំបន់អាហ្វ្រិកភាគខាងលិច។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នីហ្សេ និងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ដូច្នេះថា ក្រសួងការពារជាតិនីហ្សេ និងក្រសួងការពារជាតិអាមេរិក សូមប្រកាសថាការដក កងទ័ពអាមេរិក និងបរិក្ខារចេញពីមូលដ្ឋានទ័ពលេខ១០១ ក្នុងរដ្ឋធានី នីញ៉ាម៉េ ត្រូវបានបញ្ចប់ជាសា្ថពរ។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថាជើងហោះហើរចុងក្រោយដឹក កងទ័ពអាមេរិក បានចាកចេញពីរដ្ឋធានី នីញ៉ាម៉េ នៅល្ងាចថ្ងៃអាទិត្យ ទី៧ ខែកក្កដា (ម៉ោងក្នុងតំបន់)។

គួរបញ្ជាក់ថា៖ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រសួងការពារជាតិអាល្លឺម៉ង់ ក៏បានប្រកាសដែរថានឹងបញ្ចប់ប្រតិបត្តិការនៅឯមូលដ្ឋានទ័ពអាកាសរបស់ខ្លួនក្នុងប្រទេសនីហ្សេ នៅថ្ងៃទី៣១ ខែសីហា ចំពោះមុខការកើនឡើងឥទ្ធិពលរបស់រុស្ស៉ី ក្នុងប្រទេសមួយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *