(កំពង់ឆ្នាំង)៖ អតីតមន្ត្រីប៉ូលីសទេសចរណ៍ ខេត្តកំពង់ឆ្នាំងម្នាក់ បានទទួលទានត្រីកំពត រួចក៏ធ្វើទុក្ខ ហើយបានស្លាប់ ពេលដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ។
ហេតុកាណ៍នេះ បានកើតឡើងនៅម៉ោងជាង៦យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ជនរងគ្រោះបានស្លាប់នៅព្រឹកទី០៨.០៧.២០២៤។
ប្រភពពីក្រុមគ្រួសាររងគ្រោះបានឱ្យដឹងថា អ្នកស្លាប់ឈ្មោះ ចាន់ រដ្ឋាអាយុ ៦០ឆ្នាំ ជាអតីតមន្ត្រីនគរបាលការិយាល័យទេសចរណ៍ ខេត្តកំពង់ឆ្នាំងគាត់បានចូលនិវត្តន៍ប្រមាណជាង ២ឆ្នាំមកហើយ។
គាត់មានទីលំនៅភូមិទី១សង្កាត់ ខ្សាម ក្រុងកំពង់ឆ្នាំង។
ប្រភពដដែលបានបន្តថា នៅមុនកើតហេតុ ម៉ោងប្រមាណនារសៀល ថ្ងៃទី៧ ខែកក្កដា ជនរងគ្រោះ និងប្រពន្ធរួមទាំងកូនម្នាក់ទៀតបាន ពិសារ ត្រីកំពត។
ចំណែករូបគាត់មានពិសាស្រាបៀរមួយកំប៉ុងផងដែរ។
ក្រោយពីពិសារត្រីកំពតរួចហើយនៅម៉ោងប្រមាណ ៦និង យប់ ជនរងគ្រោះ មានអាការៈមិនស្រួលហើយត្រូវបានក្រុមគ្រួសារ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ប៉ុន្តែដោយសារស្ថានភាព ធ្ងន់ធ្ងរក្រុមគ្រូពេទ្យបានបន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ ។
ដោយសារស្ថានភាព ជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេកក៏បានស្លាប់នៅវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី៨ ខែកក្កដា ហើយត្រូវបានបញ្ជូនមកលំនៅស្ថានដ្ឋានដើម្បីរៀបចំធ្វើបុណ្យ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារការពុលអាហារធ្ងន់ធ្ងរពិតមែន។
ដែលតាមក្រុមគ្រួសារបញ្ជាក់ថាគាត់បានពិសារត្រកំពត មានគ្នាចំនួន៣នាក់។
ប៉ុន្តែ២ នាក់មិនមានអាការៈពុលទេ គឺពុលតែគាត់ម្នាក់ប៉ុណ្ណោះ ។
លោកវេជ្ជបណ្ឌិតសូមចូលរួមសោកស្ដាយនៃមរណៈភាពរបស់ជនរងគ្រោះ និងបានផ្ញើសាររំលឹក ដាស់តឿន របស់ក្រសួងសុខាភិបាល សូមឱ្យបងប្អូន មានការប្រុងប្រយ័ត្ន លើការពិសារត្រីកំពត ផងដែរ៕