Update៖ លោក ហ្សេលេនស្គី ប្តេជ្ញាសងសឹកចំពោះរុស្ស៊ី ដែលវាយប្រហារលើមន្ទីរពេទ្យ! 

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃចន្ទថា៖ អ៊ុយក្រែននឹងសងសឹក បន្ទាប់ពីការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់២៩នាក់ និងបានធ្វើឱ្យខូចខាត ដល់មន្ទីរពេទ្យកុមារក្នុងទីក្រុង Kyiv ។

នៅពេលដែលមេដឹកនាំពិភពលោករៀបចំឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារ នៅទីក្រុងវ៉ាស៊ីនតោន។
លោក Zelenskiy បានអំពាវនាវដល់សម្ព័ន្ធមិត្តរបស់ទីក្រុង Kyiv ឱ្យផ្តល់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារ កាលពីថ្ងៃចន្ទ មកលើមន្ទីរពេទ្យ។

លោក Zelensky បញ្ជាក់ថា អ៊ុយក្រែន កំពុងរង់ចាំជំហានជាក់លាក់ពីដៃគូលោកខាងលិច។
ដើម្បីពង្រឹងការការពារដែនអាកាស និងការពារវិស័យថាមពលរបស់ខ្លួន។
លោកក៏បានប្រកាសផ្តួចផ្តើមកិច្ចប្រជុំបន្ទាន់ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហានេះផងដែរ។

នៅក្នុងជំនួបនោះដែរ នាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk បានបង្ហាញការគាំទ្រចំពោះអ៊ុយក្រែន ដោយបញ្ជាក់ពីការពិភាក្សាអំពីការផ្តល់ជំនួយថាមពលដល់អ៊ុយក្រែនមុនរដូវរងា និងការបើកចំហចំពោះគំនិតនៃការបាញ់ស្ទាក់មីស៊ីលរបស់រុស្ស៊ី ដែលកំពុងឆ្ពោះទៅកាន់ទឹកដី NATO ខណៈពេលដែលវានៅតែស្ថិតនៅលើដីអ៊ុយក្រែន។

គួរបញ្ជាក់ថា៖ កិច្ចព្រមព្រៀងជាមួយប៉ូឡូញនេះ គឺជាកតិកាសញ្ញាទី២១ ដែលទីក្រុងគៀវ បានចុះហត្ថលេខាជាមួយបណ្តាប្រទេសផ្សេងៗ រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់។
កិច្ចព្រមព្រៀងទាំងនេះមិនមែនជាកតិកាសញ្ញាការពារគ្នាទៅវិញទៅមក ដូចជាកតិកាសញ្ញារវាងប្រទេសជាសមាជិក NATO នោះទេ ។
ប៉ុន្តែជាការសន្យាផ្តល់អាវុធ និងជំនួយផ្សេងៗដល់អ៊ុយក្រែន ដើម្បីពង្រឹងសន្តិសុខរបស់ខ្លួន និងទប់ស្កាត់ការឈ្លានពានណាមួយនាពេលអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *