ក្រសួងសុខាភិបាល នៅក្នុងឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃអង្គារថា ការវាយបករបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា..!។
បណ្ដាលឱ្យ ជនជាតិប៉ាឡេស្ទីន ស្លាប់សរុបចំនួន38,243នាក់ និងរបួសសរុបចំនួន 88.033នាក់ ដោយជនរងគ្រោះ ភាគច្រើនជាស្ដ្រីនិងកុមារ..!។
-ក្រសួងបានបន្ថែមថា មនុស្សជាច្រើនជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះ មិនអាចទៅដល់ពួកគេ។
អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារដោយក្រុមហាម៉ាស់ ប៉ាឡេស្ទីន កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023៕