នូវែលសេឡង់ ដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ីនិងអ៊ីរ៉ង់ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន!

ប្រទេសនូវែលសេឡង់ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀត លើរុស្ស៊ី និងអ៊ីរ៉ង់ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន..!។

ការប្រកាសព័ត៌មាននេះ រដ្ឋមន្ត្រីការបរទេស Winston Peters បាននិយាយថា៖ ការដាក់ទណ្ឌកម្មចុងក្រោយបំផុតរបស់នូវែលសេឡង់ សំដៅទៅលើជនជាតិរុស្ស៊ី ។
ដែលពាក់ព័ន្ធនៅក្នុងបរិវេណឧស្សាហកម្មយោធា របស់ប្រទេស ក៏ដូចជាតួអង្គ ដែលផ្តល់ជំនួយយោធាដល់ប្រទេសរុស្ស៊ី ផងដែរ។

លោក Peters បាននិយាយថា ទណ្ឌកម្មថ្មីទាំងនេះ រួមមានការចាត់តាំងបុគ្គល និងអង្គភាពរបស់រុស្ស៊ី ។
ដែលពាក់ព័ន្ធនឹងការផ្ទេរអាវុធខុសច្បាប់ពីកូរ៉េខាងជើងទៅរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។
ទណ្ឌកម្មទាំងនេះក៏កំណត់គោលដៅដល់តួអង្គអ៊ីរ៉ង់ ដែលផ្តល់ជំនួយយោធាដល់រុស្ស៊ី តាមរយៈការផលិត និងផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក។

លោកបន្តថា នូវែលសេឡង់ ថ្កោលទោសរាល់អ្នកដែលផ្តល់ការគាំទ្រផ្នែកយោធាដល់រុស្ស៊ី ក្នុងសង្គ្រាមឈ្លានពានរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន។

លោក Peters បានបន្ថែមថា ការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ និងសព្វាវុធរបស់កូរ៉េខាងជើង ដល់ប្រទេសរុស្ស៊ី គឺជាការគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។

គួរជម្រាបថា រហូតមកដល់បច្ចុប្បន្ន ប្រទេសនូវែលសេឡង់បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពជាង 1,700 ជុំវិញសង្រ្គាម។
ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ 2022 រួមជាមួយនឹងវិធានការពាណិជ្ជកម្មជាច្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *