(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះរឿងកក្រើកពេញបណ្ដាញសង្គម ពាក់ព័ន្ធទំនាស់រវាងលោក ឡាយ ភាល័យនិងអ្នកឧកញ៉ា លី សុភ័ក្ត ដែលផ្ដើមចេញពីការទទួលកែច្នៃ រថយន្ត..!។
-ឥឡូវ៖ ទំនាស់មួយនេះ ត្រូវបានសម្របសម្រួលបញ្ចប់ នៅព្រលប់ទី១១.០៧.២០២៤ ដោយលោក ឡាយ ភាល័យ ព្រមទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លូន រីឯអ្នកឧកញ៉ា លី សុភ័ក្ត ក៏បានដកពាក្យបណ្ដឹងវិញផងដែរ..!។
-ទាក់ទិនបញ្ហានេះ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មេធាវីរបស់អ្នកឧកញ៉ា លី សុភ័ក្ត បានចេញលិខិតព្រមានធ្ងន់ៗ ទៅកាន់លោក ឡាយ ភាល័យ ម្ចាស់គណនីហ្វេសប៊ុក និងតិកតុ«Camcar Collection» ដោយកំណត់ឱ្យលុបសំណេរនិងវីដេអូ នឹងឱ្យធ្វើការសុំទោសជាសាធារណៈក្នុងរយៈពេល២៤ម៉ោង..!។
-មេធាវីអះអាងថា សំណេរនិងវីដេអូទាំងនោះ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ អ្នកឧកញ៉ា លី សុភ័ក្ត ។
-ការចេញលិខិតព្រមាននេះ បន្ទាប់ពីម្ចាស់ទំព័រហ្វេសប៊ុក Camcar Collection បានផ្សព្វផ្សាយលើហ្វេសប៊ុកនៅថ្ងៃទី៩ ខែកក្កដា ថា អ្នកឧកញ៉ា លី សុភ័ក្ត បានផ្ដល់ឡានបួនគ្រឿង(៣កែឆ្នៃ+កាប់សាច់) ឱ្យទៅលោក ឡាយ ភាល័យ (ម្ចាស់ Camcar Collection) កែច្នៃជាឡានកង់៦ មកជា៣គ្រឿង។
លោក ឡាយ ភាល័យ បានអះអាងថា៖ ឡានម៉ាក Rang Rove Defender ពេលដែលលោកកែច្នៃហើយ ឡាននោះអ្នកឧកញ៉ា មិនទទួលយក បែរជាបញ្ជូនមេធាវីឱ្យលោក ឡាយ ភាល័យ ផ្ដិតមេដៃទទួលស្គាល់ថាជាបំណុល ស្មើនឹងជាង១៤ ម៉ឺនដុល្លារទៅវិញ។
ការផ្សព្វផ្សាយដដែលក៏បានលើកឡើងថា អ្នកឧកញ៉ាលេងផ្លូវកាត់ ដោយប្ដឹងកម្លាំងកងរាជអវុធហត្ថព័ទ្ធចាប់បង្ខំលោក ឡាយ ភាល័យ ទៅកងរាជអាវុធហត្ថស្ទឹងមានជ័យ.តែម្ដង។
-មេធាវីរបស់អ្នកឧកញ៉ា លី សុភ័ក្ត ថា ការផ្សាយបំផ្លើសការពិត បង្កើតឱ្យមានការញុះញង់លើបណ្តាញសង្គម និងធ្វើឱ្យប៉ះពាល់ដល់កូនក្តីខ្លួន។
ក្នុងលិខិតបញ្ជាក់ថា កន្លងមក លោក ឡាយ ភាល័យ បានណែនាំឱ្យអ្នកឧកញ៉ា លី សុភ័ក្ត ទិញរថយន្ត និងយកឱ្យរូបគេកែច្នៃ។
បន្ទាប់ពីអ្នកឧកញ៉ាព្រមទិញ និងយកឱ្យកែច្នៃ ដោយបានបង់ប្រាក់អស់ជាច្រើនផងដែរ ។
ប៉ុន្តែក្រោយពីម្ចាស់ Camcar Collection បានទទួលប្រាក់ និងរៀបចំដំឡើងរថយន្តហើយ បុគ្គលខាងលើមិនបានប្រគល់រថយន្តឱ្យទៅអ្នកឧកញ៉ាវិញទេ ហើយក៏មិនបានធ្វើតាមសន្យាដែរ។
អ្នកឧកញ៉ា ក៏បានឱ្យអ្នកតំណាងទាក់ទងទៅបុគ្គលខាងលើគ្រប់មធ្យោបាយ តែលោក ឡាយ ភាល័យ មិនព្រមសហការរកដំណោះស្រាយ និងព្យាយាមរត់ជាបន្តបន្ទាប់។
-រហូតដល់ថ្ងៃទី១១.០៧.២០២៤ លោក ឡាយ ភាល័យ បានប្រកាសលក់រថយន្តកែច្នៃ និងប្រកាសលក់ដីម្ដាយ ដើម្បីប្រមូលប្រាក់ មកសងនឹងបញ្ចប់រឿង!។
ទន្ទឹមនិងនោះ នៅព្រលប់ក្នុងថ្ងៃដដែល ទំនាស់មួយនេះត្រូវបានដោះស្រាយបញ្ចប់៕