ស្មៀនឃុំប្រាសាទ បដិសេធចំពោះការចោទប្រកាន់ថា រូបលោកមានដីជាង២០០ហិកតា និងទិញលក់ដីសាធារណៈរបស់រដ្ឋ!

(កណ្ដាល)៖ បន្ទាប់ពីបណ្ដាញសារព័ត៌មានមួយចំនួន បានចុះផ្សាយថា លោក គង់ សេរីរិទ្ធ ស្មៀនឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល«មានលុយច្រើន សាងសង់ផ្ទះតម្លៃខ្ទង់លានដុល្លារ ទិញលក់ដីសាធារណៈរបស់រដ្ឋ និងកំពុងប្រកាសលក់ដីផ្ទាល់ខ្លួន ជាង២០០ហិកតា ក្នុង១ហិកតា តម្លៃ៣៥.០០០$(បីម៉ឺនប្រាំពាន់ដុល្លារ)»នោះមក..!។

-នៅថ្ងៃទី១១.០៧.២០២៤ លោក គង់ សេរីរិទ្ធ បានចេញមុខបដិសេធនិងទាត់ចោលទាំងស្រុង រាល់ការចោទប្រកាន់ខាងលើ ដោយថា រូបលោក ពុំមានដីច្រើនដល់ម្លឹងនោះទេ ហើយខ្លួនក៏ពុំបានទិញលក់ដីរដ្ឋអ្វីដែរ..!។

-បើតាមលោក គង់ សេរីរិទ្ធ ថ្មីៗនេះមានសារព័ត៌មានមួយចំនួន បានធ្វើការចុះផ្សាយខុសការពិត ពោលគឺ ចោទប្រកាន់មកលើរូបលោក ដោយគ្មានមូលដ្ឋានតែម្ដង….!។

ស្មៀនឃុំប្រាសាទ រូបនេះអះអាងថា សារព័ត៌មានទាំងនោះ បានផ្សាយបំប៉ោងរឿង ដោយចោទថា រូបលោកសង់ផ្ទះ តម្លៃខ្ទង់លានដុល្លារ ទិញលក់ដីបឹង ទិញលក់ដីទួលបុរាណ និងទិញដីពីជនខិលខូច..!។
មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មានថែមទាំង ប្រើដ្រូនក្នុងការបង្ហោះថតផ្ដិត យករូបភាពផ្ទះរបស់លោក ដោយពុំមានការអនុញ្ញាតទៀតផង…!។

ក្នុងរឿងនេះលោក គង់ សេរីរិទ្ធ សូមស្នើឱ្យសារព័ត៌មាន ដែលបានចុះផ្សាយខុសការពិត ត្រូវធ្វើការចុះផ្សាយបំភ្លឺ និងកែតម្រូវឡើងវិញដើម្បីជៀសវាង កុំឱ្យមន្ត្រីថ្នាក់ដឹកនាំនិងសាធារណៈជន មានការភ័ន្តច្រឡំមកលើរូបលោក.!។

ទន្ទឹមនិងនោះលោកស្រី កើន ឃីម មេឃុំប្រាសាទ ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា រាល់ការផ្សាយចោទប្រកាន់ ទៅលើលោក គង់ សេរីរិទ្ធ ស្មៀនឃុំប្រាសាទ គឺជារឿងពុំពិតនោះទេ។

ចំណែកក្រុមពលរដ្ឋឯនេះវិញ បាននិយាយថា រដ្ឋបាលឃុំប្រាសាទ បម្រើសេវាសាធារណៈល្អ គិតគូរពីសុខទុក្ខរបស់ពលរដ្ឋ ហើយនៅក្នុងមូលដ្ឋានឃុំប្រាសាទ ពុំមានការទិញលក់ដីរដ្ឋនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *