Update៖ ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯង ក្រោយបរាជ័យក្នុងការធ្វើឃាតលោក ត្រាំ!

ទីភ្នាក់ងារ Secret Service បានចេញសេចក្តីថ្លែងការណ៍ថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបាញ់ប្រហារលើលោក ដូណាល់ ត្រាំ បានបាត់បង់ជីវិតហើយ ដោយបាញ់សម្លាប់ខ្លួនឯង ។
ស្របពេលអ្នកចូលរួមព្រឹត្តិការណ៍ម្នាក់ក៏បានស្លាប់ផងដែរ រីឯ២នាក់ទៀតរងរបួស។
ទីភ្នាក់ងារ Secret Service បានរាយការណ៍ថា៖ គោលដៅបាញ់ប្រហារលើលោក ត្រាំ គឺចេញមកទីតាំងខ្ពស់មួយ នៅកន្លែងស្ថិតក្រៅតំបន់ ដែលត្រូវបានធានាសុវត្ថិភាពដោយ Secret Service។
លោក ដូណាល់ ត្រាំ បានរងរបួសស្រាល បន្ទាប់ពីគ្រាប់កាំភ្លើងបានហោះឆាបចំស្លឹកត្រចៀករបស់លោក ក្នុងការសកម្មភាពដែលទំនងជាការប៉ុនប៉ងធ្វើឃាត…!។

ទីភ្នាក់ងារ Secret Service បាននិយាយថា លោកអតីតប្រធានាធិបតី មានសុវត្ថិភាព ក្រោយការបាញ់ប្រហារ ។
ដែលបានកើតឡើងអំឡុងព្រឹត្តិការណ៍ជួបជុំក្រុមអ្នកគាំទ្រ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នៅទីក្រុង Butler នៃរដ្ឋ Pennsylvania៕

Leave a Reply

Your email address will not be published. Required fields are marked *