ក្រសួងសុខាភិបាល នៅតំបន់ដែលរងការវាយលុក បាននិយាយកាលពីថ្ងៃចន្ទថា៖ ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានសម្លាប់មនុស្ស៨០នាក់ និងរបួស ចំនួន២១៦នាក់….!។
ធ្វើឱ្យជនជាតិប៉ាឡេស្ទីន ស្លាប់សរុបកើនដល់ ៣៨.៦៦៤នាក់ និងរបួស៨៩.០៩៧នាក់ ជនរងគ្រោះភាគច្រើនជា(ស្ដ្រីនិងកុមារ)។
ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។
ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារ កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន ចូលក្នុងទឹកដីអ៊ីស្រាអែល៕