Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៨៤នាក់ទៀត!

ក្រសួង​សុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា៖ កងទ័ព​អ៊ីស្រាអែល បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន៨៤ នាក់​បន្ថែម​ទៀត។
ក្នុង​ការ​វាយ​ប្រហារ សងសឹកមកលើតំបន់ Gaza Strip ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់៣៩.០៩០ នាក់ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី៧ ខែ​តុលា​កន្លង​ទៅ។

សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្ថែមថា ប្រហែល 90,147 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហានេះ។

ក្រសួងបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្ស 84 នាក់ និងរបួស 329នាក់ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។

ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។

ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់។ អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាស់ ប៉ាឡេស្ទីន៕

Leave a Reply

Your email address will not be published. Required fields are marked *