ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអង្គារថា៖ កងទ័ពអ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីន៨៤ នាក់បន្ថែមទៀត។
ក្នុងការវាយប្រហារ សងសឹកមកលើតំបន់ Gaza Strip ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់៣៩.០៩០ នាក់ គិតចាប់តាំងពីថ្ងៃទី៧ ខែតុលាកន្លងទៅ។
សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្ថែមថា ប្រហែល 90,147 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហានេះ។
ក្រសួងបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្ស 84 នាក់ និងរបួស 329នាក់ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។
ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់។ អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាស់ ប៉ាឡេស្ទីន៕