Update៖ ចំនួនបាតុករដែលស្លាប់នៅប្រទេសបង់ក្លាដែស បានកើនដល់២១០នាក់ហើយ!

ខណៈដែលបម្រាមគោចរ បានបន្ធូរបន្ថយបន្តិចម្តងៗ ក្នុងប្រទេសបង់ក្លាដែស ។
អ្នកតវ៉ាកាន់តែច្រើន បានស្លាប់ដោយសាររបួស ត្រូវគ្រាប់កាំភ្លើងនៅក្នុងរដ្ឋធានី Dhaka ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់211នាក់ ។
-នេះបើយោងតាមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក..!។

ទោះជាយ៉ាងណាក៏ដោយ កាសែតអង់គ្លេសក្នុងស្រុក New Age បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា៖ មនុស្សពីរនាក់ទៀត ដែលរងរបួសធ្ងន់ធ្ងរបានស្លាប់នៅព្រឹកថ្ងៃសៅរ៍។
ខណៈពេលដែលកំពុងទទួលការព្យាបាលនៅ DMCH ដោយបានធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារអំពើហិង្សានាពេលថ្មីៗនេះក្នុងអំឡុងពេលបាតុកម្ម របស់និស្សិតដល់យ៉ាងហោចណាស់211 នាក់នៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានប្រកាសបន្តបម្រាមគោចរយោធា នៅថ្ងៃសៅរ៍ រយៈពេល៨ថ្ងៃ ជាប់គ្នា ដោយនិយាយថាវានឹងបន្តរហូតដល់ស្ថានភាពប្រសើរឡើង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Asaduzzaman Khan កាលពីយប់ថ្ងៃសុក្រ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទខ្លីមួយនៅទីក្រុង Dhaka ថា ភ្នាក់ងារអនុវត្តច្បាប់កំពុងវាយតម្លៃស្ថានភាពដើម្បីកំណត់ថាតើនៅពេលណាដែលបម្រាមគោចរអាចត្រូវបានដកចេញ។

គួរជម្រាបថា៖ មនុស្សជាង 6,200 នាក់ត្រូវបានចាប់ខ្លួនក្នុង 555 ករណីក្នុងរយៈពេល 10 ថ្ងៃចុងក្រោយចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 26 ខែកក្កដា ។
នេះបើយោងតាមរបាយការណ៍របស់កាសែត Prothom Alo កាលពីថ្ងៃសៅរ៍៕

Leave a Reply

Your email address will not be published. Required fields are marked *