ក្នុងថ្ងៃបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំកម្មវិធីកម្សាន្តជាច្រើន!

(កណ្ដាល)៖ ដើម្បីអបអរសាទរការបើកការដ្ឋាន«ព្រែកជីកហ្វូណនតេជោ»រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំកម្មវិធីកម្សាន្តជាច្រើន នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
-នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្ដកណ្ដាល…!។

តាមសេចក្ដីជូនដំណឹង បានបញ្ជាក់ឱ្យដឹងថា ក្នុងថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ រដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា ការប្រកួតប្រដាល់គុនខ្មែរ គុនល្បុក្កតោ ការប្រគំតន្ត្រី នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ចាប់ពីម៉ោង១រសៀលតទៅ ដើម្បីញ៉ាំងកម្មវិធីជាប្រវត្តិសាស្ត្រនេះឱ្យកាន់តែសប្បាយរីករាយ និងកាន់តែមានភាពអធិកអធម ព្រមទាំងមានការអុជកាំជ្រួចនៅម៉ោង៧យប់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *