Update៖ លោក ហ្សេលេនស្គី បញ្ហាទឹកដីអ៊ុយក្រែន គួរត្រូវបានសម្រេចចិត្តដោយប្រជាជន!

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី (Vladimir Zelensky) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Le Monde ថា៖ បញ្ហាទឹកដីរបស់ប្រទេសអ៊ុយក្រែន គួរតែត្រូវបានសម្រេចចិត្តដោយប្រជាជនរបស់ខ្លួន…!។

លោកបាននិយាយ នៅពេលសួរអំពីលទ្ធភាពនៃការប្រគល់ទឹក​ដី​ថា៖ អ្នកត្រូវតែយល់ថា រាល់សំណួរអំពីបូរណភាពទឹកដីរបស់អ៊ុយក្រែន មិនអាចដោះស្រាយបានដោយប្រធានាធិបតីតែម្នាក់ ឬដោយមនុស្សម្នាក់ ឬដោយប្រធានាធិបតីទាំងអស់ ក្នុងពិភពលោក ។
ដោយគ្មានប្រជា​ជនអ៊ុយក្រែនចូលរួមនោះទេ។
វាមិនគ្រាន់តែសម្រេចពុំបាននោះទេ វា​ថែម​ទាំងប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែនទៀតផង។

មុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងសន្និ​សីទ​សារព័ត៌មានមួយ។
បន្ទាប់ពីពិភាក្សាជាមួយសមភាគីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ ( Alexander Lukashenko)ថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តការចរចាសន្តិភាពជាមួយអ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងថ្មីជាមួយទីក្រុងគីវ គួរតែផ្អែកលើសេចក្តីព្រាងកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុលឆ្នាំ២០២២ (ដែលរួមបញ្ចូលលក្ខខណ្ឌនៃអព្យាក្រឹតភាព និងការធានាសន្តិសុខ)៕

Leave a Reply

Your email address will not be published. Required fields are marked *