ប្រសាសន៍របស់សម្តេចធិបតី ក្នុងពេលអញ្ជើញបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតនៅព្រឹកទី៥ សីហា ២០២៤ បានអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ។

-ក្នុងឱកាសនោះសម្ដេចធិបតី បានថ្លែងប្ដេជ្ញាចិត្ត រួមជាមួយភាពច្បាស់លាស់ និងសមត្ថភាពក្នុងការចាត់ចែង គម្រោងប្រវត្តិសាស្រ្ដ ព្រែកជីកហ្វូណនតេជោ ។
គឺយើងត្រូវតែធ្វើឱ្យបាន និងធ្វើឱ្យបានល្អបំផុតសម្រាប់ប្រជាជាតិយើងទាំងមូល។

សម្ដេចធិបតី ជឿជាក់ថា ដោយសារឆន្ទៈមុះមុត និងសាមគ្គីភាព ទើបបុព្វបុរសខ្មែរអាចកសាងនូវមហានគរមួយសម្រាប់ជាប្រវត្តិសាស្រ្ដដល់កូនចៅជំនាន់ក្រោយមកដល់សព្វថ្ងៃនេះ។
នៅក្នុងន័យនេះ យើងជាកូនចៅជំនាន់ក្រោយមានការប្ដេជ្ញាចិត្តយើងមុះមុតក្នុងការកសាងកម្ពុជាឱ្យមានការរីកចម្រើនឡើងវិញ។ ហើយការកសាងព្រែកជីកហ្វូណនតេជោថ្ងៃនេះ ក៏ជាការបង្ហាញនូវឯកភាពក្នុងការអភិវឌ្ឍប្រទេសជាតិកម្ពុជាផងដែរ។

សម្ដេចធិបតី ព្រែកជីកហ្វូណនតេជោ បញ្ជាក់ឱ្យឃើញ ច្បាស់ថា កម្ពុជាមានសុខសន្តិភាព និងសេរីភាពពេញលេញនៅក្នុងការសម្រេចជោគវាសនាខ្លួនឯង។
សម្ដេចធិបតី ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះតែ ក៏បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធារាសាស្រ្ដ និងផលប្រយោជន៍ជាច្រើនលើសលប់ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្ដោយព្រែកជីកនេះ។

សម្ដេចធិបតី ការកសាងព្រែកជីកហ្វូណនតេជោ គឺមិនខុសពីចក្ខុវិស័យរបស់កម្ពុជា កាលពី ២ពាន់ឆ្នាំមុននោះទេ ដែលកាលនោះ កម្ពុជា គឺអាណាចក្រហ្វូណន មានភាពរុងរឿងរីកចម្រើន។
សម្ដេចមហាបវរធិបតី តាមរយៈការស្រាវជ្រាវបានបង្ហាញឱ្យឃើញថា អង្គរបុរីនៃអាណាចក្រហ្វូណន ក្នុងសម័យកាលនគរភ្នំ មានព្រែកជីកចំនួន៥ ដែលភ្ជាប់តទៅកំពង់ផែអន្តរជាតិអូរកែវ សម្រាប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសនានា និងព្រែកជីកធំមួយទៀតភ្ជាប់មកទន្លេមេគង្គទៅកំពង់ផែចិន ចំពោះព្រែកជីកចំនួន ៣ ទៀតតភ្ជាប់ការដឹកជញ្ជូនទៅតំបន់ផ្សេងៗ។

សម្ដេចធិបតី បញ្ជាក់ជាថ្មីជូនប្រជាពលរដ្ឋ និងជនរួមជាតិថា ការកសាង ព្រែកជីកហ្វូណនតេជោ គឺមិនខុសអ្វីពីគំនិតរបស់បុព្វបុរសខ្មែរយើងកាលពី២ពាន់ឆ្នាំមុននោះទេ គឺធ្វើឡើងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។

សម្ដេចធិបតី ថ្លែងថា កាលណាខ្មែរកាន់តែខ្វះសាមគ្គីភាព ខ្វះឯកភាពជាតិខ្មែរនឹងកាន់តែទន់ខ្សោយ។
ប៉ុន្ដែបើកាលណាខ្មែរកាន់តែមានសាមគ្គីភាព និងឯកភាពគ្នាជាធ្លុងមួយនោះខ្មែរកាន់តែខ្លាំង និងរីកចម្រើនរុងរឿង។
សម្ដេចធិបតី ព្រែកជីកហ្វូណតេជោ ៥ឆ្នាំទៀតនឹងក្លាយទៅជាទីតាំងសក្ដានុពលដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រែកជីកនេះ ដោយបានផ្ដល់ផលទាំងវិស័យកសិកម្ម ដឹកជញ្ជូន និងទេសចរណ៍ជាដើម។

សម្ដេចធិបតី ប្ដេជ្ញាបន្តនូវគំរូវីរភាពរបស់បុព្វបុរស និងថ្នាក់ដឹកនាំជំនាន់មុន កសាងព្រែកជីកហ្វូណនតេជោឱ្យបានល្អបំផុត សម្រាប់ទុកជាផលប្រយោជន៍ និងមោទនភាពជូនជាតិមាតុភូមិ និងបង្ហាញដល់ដួងព្រលឹងដូនតាថា កូនចៅជំនាន់ក្រោយបានកសាងព្រែកជីកហ្វូណនតេជោនេះ ឡើងជាប្រត្តិសាស្រ្ដថ្មីមួយទៀតរបស់កម្ពុជា។
សម្ដេចធិបតី បញ្ជាក់ជាថ្មីថា សម្ដេចនឹងបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីបន្តរក្សាឯករាជភាព សន្ដិភាព បូរណភាពទឹកដីរបស់កម្ពុជា។

សម្ដេចធិបតី បញ្ជាក់ថា គ្មានបរទេសណាដែលអាចមករំលោភអធិបតេយ្យភាពរបស់កម្ពុជាបានដាច់ខាត។
ហើយគម្រោង ស្ថាបនាព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ខ្មែរ ក្នុងនោះវិនិយោគិនក្នុងស្រុកមានភាគហ៊ុនច្រើនជាងគេ ហើយក្រុមហ៊ុនខ្មែរ ១០០% ជាអ្នកអនុវត្តសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ។

សម្ដេចមហាបវរធិបតី ទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវតែធ្វើព្រែកជីកហ្វូណនតេជោនេះឱ្យខាងតែបាន គឺដើម្បីពង្រឹងអធិបតេយ្យភាពនៃវិស័យដឹកជញ្ជូនកម្ពុជា។
គម្រោងនេះវិនិយោគដោយខ្មែរភាគច្រើន និងមានការចូលរួមពីក្រុមហ៊ុនបរទេសមួយចំណែកតូច ដែលបញ្ជាក់ថា ខ្មែរមានសិទ្ធិនៅក្នុងការសម្រេចភាគច្រើន។
គម្រោងនេះជាការវិនិយោគ BOT(សាងសង់ ប្រតិបត្តិការ និងផ្ទេរមកវិញ)។

សម្ដេចធិបតី ប្ដេជ្ញាចិត្តធ្វើយ៉ាងណាស្ថាបនាព្រែកជីកហ្វូណនតេជោឱ្យបាន ហើយឱ្យបានល្អបំផុត ខណៈគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺបង្ហាញពីសាមគ្គីភាព និងឯករាជភាពរបស់កម្ពុជា មិនដូចក្រុមប្រឆាំងមួយក្ដាប់តូចថា គម្រោងនេះធ្វើឱ្យបាត់បង់អធិបតេយ្យភាពរបស់កម្ពុជានោះទេ។

សម្ដេចមហាបវរធិបតី គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរំកិលពីការគ្រោងអនុវត្តនៅខែធ្នូ ឆ្នាំ២០២៤ មកខែសីហា ឆ្នាំ២០២៤ វិញ គឺដើម្បីជំរុញល្បឿននៅក្នុងការសាងសង់។
សម្ដេចធិបតីបញ្ជាក់បន្ថែមថា ក្រោយបញ្ចប់ការសាងសង់ ព្រែកជីកហ្វូណនតេជោនឹងមិនធ្វើឱ្យបាត់បង់ទឹកដីកម្ពុជានៅចំណុចណាទាំងអស់។
គម្រោងនេះក៏នឹងមិនធ្វើឱ្យបាត់បង់អធិបតេយ្យភាពនៃវិស័យដឹកជញ្ជូនរបស់កម្ពុជានោះដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *