(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោនៅរដូវប្រាំងជម្រៅទឹកមាន៥ម៉ែត្រ ៤តឹក និងនៅរដូវវស្សាមានជម្រៅទឹកពី១០ទៅ១៥ម៉ែត្រ។
គម្រោងនេះ ជាការទាញសមុទ្ទឱ្យភ្ជាប់ជាមួយទន្លេ ដោយអាចអនុញ្ញាតឱ្យនាវាស្តង់ដា អន្តរជាតិចំណុះ ១.០០០តោន និងស្តង់ដាចិនចំណុះ៣.០០០តោន ចរាចរឆ្លងកាត់បានដោយងាយ។
គម្រោងនេះប្រើរយៈពេលនៅក្នុងការសាងសង់៤៨ ខែដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ។
-ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង«ព្រែកជីកហ្វូណនតេជោ»នៅព្រឹកទី០៥.០៨.២០២៤៕