នាយករដ្ឋមន្ត្រីបង់ក្លាដែស គឺលោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានលាលែងពីតំណែង ។
ហើយបានរត់ភៀសខ្លួន ចេញពីប្រទេស ទៅកាន់ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ ទី៥ ខែសីហា។
បន្ទាប់ពីមនុស្សរាប់រយនាក់ ត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបលើបាតុកម្ម ដែលបានចាប់ផ្តើម ។
ខណៈការតវ៉ាប្រឆាំង នឹងកូតាការងារ បានក្លាយ ទៅជាចលនាទាមទារឱ្យលោកស្រីចុះចេញពីតំណែង…!។
កងទ័ពនិយាយថា រដ្ឋាភិបាលបណ្តោះអាសន្ន នឹងត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងស្ថានការណ៍ដែលកំពុងរំជើបជំរជួលខ្លាំង..!។
ហ្វូងមនុស្ស ដែលកំពុងអបអរសាទរបានសម្រុកចូល ទៅក្នុងវិមាននាយករដ្ឋមន្ត្រី និងយករបស់របរផ្សេងៗ រួមទាំងការលួចយកគ្រឿងសង្ហារឹម និងទូរទស្សន៍ជាដើម។
នៅកន្លែងផ្សេងទៀតក្នុងទីក្រុង Dhaka ក្រុមអ្នកតវ៉ាបានឡើងលើរូបសំណាកឪពុករបស់លោកស្រី ហាស៊ីណា ដែលជាស្ថាបនិករដ្ឋ លោក សេក ម៉ូជូបួរ៉េស រ៉ាម៉ាន់(Sheikh Mujibur Rahman) ហើយចាប់ផ្តើមប្រើពូថៅកាត់ក្បាល។
លោកស្រី ហាស៊ីណា វ័យ៧៦ ឆ្នាំ បានភៀសខ្លួនចេញពីប្រទេស តាមសេចក្តីរាយការណ៍ថា បានចុះចតនៅប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ៕