អតីតមេដឹកនាំថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានផ្តល់សក្ខីកម្មនៅក្នុងតុលាការ ដើម្បីដោះបន្ទុកពីបទបរិហារកេរ្តិ៍ ប្រមាថព្រះមហាក្សត្រថៃ ដែលអាចធ្វើឲ្យគាត់ជាប់គុក១៥ឆ្នាំ។
លោក ថាក់ស៊ីន ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់ លើការប្រមាថព្រះមហាក្សត្រ ដែលការពារព្រះរាជវង្សានុវង្ស របស់ប្រទេសថៃពីការរំលោភបំពាន និងការរិះគន់នៅក្នុងសវនាការបិទទ្វារ ក្នុងទីក្រុងបាងកក ដែលបានចាប់ផ្តើម កាលពីដើមខែនេះ និងបន្តនៅថ្ងៃពុធ៕