ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃសុក្រ (ទី៩ ខែសីហា) បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ មានមីស៊ីលតម្រង់គោលដៅថ្មី។
បំពាក់ដោយក្បាលគ្រាប់ផ្ទុះដ៏មានឥទ្ធិពល ដែលពុំអាចប្រទះឃើញ..!។
សេចក្តីប្រកាសធ្វើឡើង ដោយអង្គការសន្តិសុខដ៏មានឥទ្ធិពលបំផុតរបស់ប្រទេស ។
ស្របពេលមានការព្រួយបារម្ភពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលអាចផ្ទុះឡើងពេញទំហឹង ។
បន្ទាប់ពីប្រទេសអ៊ីរ៉ង់ បានប្តេជ្ញាសងសឹកចំពោះការធ្វើឃាតទៅលើលោក Ismail Haniyeh មេដឹកនាំក្រុមហាម៉ាស់អ៊ីស្លាមប៉ាឡេស្ទីន នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា។
អ៊ីរ៉ង់ បានដាក់កំហុសលើអ៊ីស្រាអែល ខណៈអ៊ីស្រាអែល ពុំបានបញ្ជាក់ ឬបដិសេធ ការជាប់ពាក់ព័ន្ធឡើយ។
កងទ័ពជើងទឹករបស់ឆ្មាំអ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រភេទប្រព័ន្ធមីស៊ីល រយៈចម្ងាយឆ្ងាយ និងមធ្យមផ្សេងៗគ្នាជាច្រើន ។
ព្រមទាំងយានដ្រូនឈ្លបយកការណ៍ និងរ៉ាដាកងទ័ពជើងទឹក ត្រូវបានដាក់បន្ថែម ទៅក្នុងកងនាវារបស់ខ្លួន។
ទូរទស្សន៍រដ្ឋ បានបង្ហាញអាវុធមួយចំនួន កាលពីថ្ងៃសុក្រ ទី៩ ខែសីហា។
កងទ័ពជើងទឹក បាននិយាយបន្ថែមថា មានតែប្រព័ន្ធសព្វាវុធចំនួន២១០ ក្នុងចំណោមប្រព័ន្ធ២.៦៥៤ ប៉ុណ្ណោះ ។
ដែលត្រូវបានដាក់បង្ហាញ ដោយសារពុំអាចបង្ហាញពីប្រព័ន្ធយុទ្ធសាស្ត្រផ្សេងទៀត សម្រាប់ហេតុផលសុវត្ថិភាព។
ប្រទេសអ៊ីរ៉ង់ មានកម្មវិធីមីស៊ីលធំបំផុតមួយនៅតំបន់មជ្ឈិមបូព៌ា ទាក់ទងនឹងអាវុធបែបនេះ ជាការរារាំងដ៏សំខាន់ និងជាកម្លាំងសងសឹកប្រឆាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងករណីសង្គ្រាម៕