Update៖ អ៊ីស្រាអែល វាយប្រហារលើនៅតំបន់ហ្គាហ្សាកណ្តាល ស្លាប់៤នាក់ទៀត!

ជនជាតិប៉ាឡេស្ទីន៤នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស ។
នៅក្នុងការវាយប្រហារតាមអាកាសពីរផ្សេងគ្នារបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាកណ្តាល កាលពីថ្ងៃសៅរ៍…!។

យោងតាមប្រភពវេជ្ជសាស្រ្ត នៅមន្ទីរពេទ្យ Al-Awda ជនជាតិប៉ាឡេស្ទីនបីនាក់ បានស្លាប់នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានវាយប្រហារការប្រមូលផ្តុំជនស៊ីវិលនៅក្នុងជំរុំជនភៀសខ្លួន Nuseirat។

សាក្សីក៏បានរាយការណ៍ផងដែរថា យន្តហោះគ្មានមនុស្សបើក បានបាញ់កាំជ្រួចមួយគ្រាប់ ទៅកាន់មនុស្សមួយក្រុមនៅតំបន់ចំហរក្បែរវិហារឥស្លាម Al-Sunna ក្នុងជំរុំទី 2 នាំឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់។

បុគ្គលិកពេទ្យនៅមន្ទីរពេទ្យ Al-Aqsa Martyrs បាននិយាយថា នៅក្នុងការវាយប្រហារលើកទីពីរ យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល ។
បានវាយប្រហារផ្ទះរបស់គ្រួសារ Al-Aklouk ក្នុងតំបន់ Al-Barakah ភាគខាងត្បូងនៃ Deir al-Balah ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់ និងជាច្រើននាក់ទៀតរងរបួស។

ទោះបីជាមានការអំពាវនាវ កាលពីថ្ងៃព្រហស្បតិ៍ ពីអ្នកសម្រុះសម្រួល រួមទាំងអេហ្ស៊ីប អាមេរិក និងកាតា ឱ្យបញ្ឈប់អរិភាព ឈានដល់បទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំងក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តការវាយលុកដ៏សាហាវរបស់ខ្លួននៅលើតំបន់ហ្គាហ្សាស្ទ្រីប។

ការវាយលុករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានសម្លាប់មនុស្សជិត 39,700 នាក់ចាប់តាំងពីខែតុលាឆ្នាំមុន ។
ក្រោយការវាយប្រហារឆ្លងព្រំដែន ដោយក្រុមហាម៉ាស់ ដែលតស៊ូប៉ាឡេស្ទីន៕

Leave a Reply

Your email address will not be published. Required fields are marked *