ទាហានឥណ្ឌា២នាក់ និងពលរដ្ឋម្នាក់ នៅតំបន់កាស្មៀរនៃប្រទេសឥណ្ឌា បានស្លាប់ នៅក្នុងការប្រយុទ្ធគ្នា ដោយកាំភ្លើង រវាងក្រុមសកម្មប្រយុទ្ធ និងកងកម្លាំងសន្តិសុខ នៅក្នុងស្រុក Anantnag។
ប្រតិបត្តិការស្វែងរកមួយកំពុងត្រូវបានអនុវត្ត នៅក្នុងស្រុកនេះ នៅពេលដែលកងកម្លាំងសន្តិសុខ បានប្រទះឃើញចលនារបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ ដែលនាំឱ្យមានការបាញ់តគ្នាដោយហិង្សារវាងក្រុមទាំងពីរ។
កងទ័ពនិយាយថា គេអាចសន្និដ្ឋានបានថា ក្រុមសកម្មប្រយុទ្ធមានគ្នា ៣ ទៅ ៤ នាក់។
កងកម្លាំងសន្តិសុខ បាននិងកំពុងស៊ើបអង្កេតបន្ថែមទៀតដើម្បីកំណត់ពីតួនាទី និងការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការវាយប្រហារ។
តំបន់នេះ បានរងការវាយប្រហារជាច្រើនលើក ចាប់តាំងពីថ្ងៃទី ០៩ ខែមិថុនា នៅពេលដែលក្រុមសកម្មប្រយុទ្ធ ។
បើកការបាញ់ប្រហារទៅលើរថយន្តក្រុងដឹកអ្នកធ្វើធម្មយាត្រាសាសនាហិណ្ឌូ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់ និងរបួសជាច្រើននាក់។
តំបន់ភ្នំហិម៉ាឡៃ ដែលប៉ាគីស្ថានអះអាងសិទ្ធផងដែរនោះ បានផ្ទុះឡើងអំពើហឹង្សារបស់ក្រុមសកម្មប្រយុទ្ធ ចាប់តាំងពីការចាប់ផ្តើមការបះបោរប្រឆាំងប្រទេសឥណ្ឌាក្នុងឆ្នាំ ១៩៨៩៕