អាជ្ញាធរបាននិយាយ កាលពីថ្ងៃអាទិត្យ(១១ខែសីហា) ថា សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងចក្រភពអង់គ្លេស មានស្ថេរភាពឡើងវិញ បន្ទាប់ពីក្រុមស្តាំនិយមជ្រុល ធ្វើការតវ៉ា ជាច្រើនថ្ងៃ។
លោក ប៊ីជេ ហារីងតុន (BJ Harrington) ប្រធានក្រុមប្រឹក្សាស្នងការនគរបាលជាតិអង់គ្លេស (NPCC) បាននិយាយថា ស្ថានភាពនៅក្នុងដែនដីអង់គ្លេស ស្កុតឡេន និងវេលស៍ មានស្ថិរភាពខ្លះហើយក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្តែអៀរឡង់ខាងជើង នៅតែប្រឈមមុខនឹង បញ្ហាប្រឈមសំខាន់ៗមួយចំនួន។
បាតុករស្តាំនិយមជ្រុល បានធ្វើឱ្យកក្រើកប្រទេស ចាប់តាំងពីចុងខែកក្កដា ដែលជំរុញដោយការវាយប្រហារដោយកាំបិតសម្លាប់កុមារបីនាក់។
កុបកម្ម បានធ្វើឱ្យមន្ត្រីនគរបាលរងរបួស ចោរកម្មតាមហាងទំនិញ និងការវាយប្រហារលើសណ្ឋាគារដាក់អ្នកស្វែងរកសិទ្ធិជ្រកកោន។
នគរបាលចក្រភពអង់គ្លេស បានត្រៀមលក្ខណៈ សម្រាប់លទ្ធភាពនៃការត្រលប់មកវិញនៃកុបកម្មនៅចុងសប្តាហ៍នេះ ។
ដោយសារតែការចាប់ផ្តើមនៃរដូវកាលបាល់ទាត់ថ្មី និងសីតុណ្ហភាពកើនឡើង ប៉ុន្តែស្ថានភាពបានស្ងប់ស្ងាត់បន្តិច លើកលែងតែការតវ៉ាពីក្រុមស្តាំនិយមជ្រុលដាច់ដោយឡែកមួយចំនួនប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកស្រី សាបាណា ម៉ាម៉ូដ (Shabana Mahmood) បាននិយាយថា ឥទ្ធិពលក្នុងពេលប៉ុន្មានថ្ងៃ នៃភាពគ្មានសណ្តាប់ធ្នាប់នេះ អាចនឹង បង្កផលប៉ះពាល់រយៈពេលវែង៕