Update៖ សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ បណ្ដាលឱ្យស្លាប់កុមារចំនួន១៦.៤៨០នាក់!

អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃចន្ទ(ទី១៩ខែសីហា)ថា យ៉ាងហោចណាស់ កុមារប៉ាឡេស្ទីនចំនួន16,480 នាក់ត្រូវបានសម្លាប់..!។
នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន រហូតបច្ចុប្បន្ន!។

លោក Ismail Thawabteh ដែល​ជា​ប្រធាន​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ របស់​រដ្ឋាភិបាល​ហ្គាហ្សា​បាន​ប្រាប់ Anadolu ថា​៖ក្នុងចំណោមជនរងគ្រោះ​ទាំងនោះ រួមមាន​ទារក១១៥​នាក់ផងដែរ។

លោកបាននិយាយថា កុមារប៉ាឡេស្ទីនចំនួន 35 នាក់បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ និងការខ្សោះជាតិទឹក ចំពេលមានការរារាំងយ៉ាងតឹងរ៉ឹងរបស់អ៊ីស្រាអែល នៅលើតំបន់នោះ។

លោកបានព្រមានថាយ៉ាងហោចណាស់កុមារ 3,500 នៅក្នុងតំបន់ហ្គាហ្សា កំពុងប្រឈមមុខនឹងហានិភ័យ នៃការស្លាប់។
ចំពេលមានការខ្វះខាតអាហារ និងកង្វះអាហារូបត្ថម្ភ ក្រោមការរឹតបន្តឹងរបស់អ៊ីស្រាអែល លើការដឹកជញ្ជូនអាហារទៅកាន់ តំបន់ហ្គាហ្សា ។

លោក Thawabteh បាននិយាយថា កុមារនៅតំបន់ហ្គាហ្សា ជាង 17,000 នាក់បានឃ្លាតឆ្ងាយពីឪពុកម្ដាយ ដោយសារការសម្លាប់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា។

អស់រយៈពេលជាច្រើនខែ ទីភ្នាក់ងារអន្តរជាតិ និងអង្គការសហប្រជាជាតិបានព្រមានពីផលប៉ះពាល់ផ្លូវចិត្តអវិជ្ជមានលើកុមារ ប៉ាឡេស្ទីន ដោយសារតែការវាយលុកដ៏សាហាវរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *