លិចទូកទេសចរណ៍ នៅអ៊ីតាលី ស្លាប់៦នាក់ ក្នុងនោះរួមមានមហាសេដ្ឋីអង់គ្លេសផងដែរ!

លោក Mike Lynch ជាសហគ្រិនបច្ចេកវិទ្យា និងជាមហាសេដ្ឋី អង់គ្លេស បានស្លាប់ក្នុងហេតុការណ៍ លិចកប៉ាល់ នៅឆ្នេរសមុទ្រ អ៊ីតាលី កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ..!។
ខណៈកូនស្រីរបស់គាត់កំពុងបាត់ខ្លួន រួមនិងមនុស្សចំនួន៥នាក់ទៀត ក៏បានស្លាប់ផងដែរ។

-មនុស្សយន្តស្វែងរកក្រោមទឹក របស់ក្រុមឆ្មាំឆ្នេរសមុទ្រអ៊ីតាលី និងអ្នកមុជទឹកមកពីនាយកដ្ឋានពន្លត់អគ្គីភ័យអ៊ីតាលី បានរកឃើញសាកសព២នាក់ រួមទាំងសាកសពរបស់ Mike Lynch អាយុ៥៩ ឆ្នាំ។
ខណៈដែលការស្វែងរកកូនស្រីរបស់គាត់ កំពុងបន្ត…!។

ជាមួយគ្នានោះ នាង Angela Bacares ភរិយារបស់លោក Lynch ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានជួយសង្គ្រោះផងដែរ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក លោក Giovanni Constantino នាយកប្រតិបត្តិនៃក្រុមហ៊ុន Italian Sea Group បានលើកឡើងថា ការលិចទូកទូកនេះអាច បណ្តាលមកពីកំហុសរបស់មនុស្ស។

លោក​បាន​លើក​ឡើង​ថា ព្យុះ​នៅ​ថ្ងៃ​ចន្ទ​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក ហើយ​កប៉ាល់​បាន​លិច​ដោយសារ​ទឹក​ចូល។

យោងតាមរបាយការណ៍បានឱ្យដឹងថា ព្រះរាជអាជ្ញា បានចាប់ផ្តើមការស៊ើបអង្កេត លើឧប្បត្តិហេតុនេះ ហើយសាក្សី រួមទាំងប្រធានក្រុមនាវា James Cutfield កំពុងត្រូវបានសាកសួរ។

យ៉ាងណាមិញ មូលហេតុ​ពិត​ប្រាកដ​នៃ​គ្រោះ​មហន្តរាយ​នៅ​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ។
គួរជម្រាបថា នាវាយក្សអង់គ្លេសប្រវែង 56 ម៉ែត្រ (184 ហ្វីត) ដែលមានឈ្មោះថា Bayesian បានក្រឡាប់ កាលពីព្រឹកថ្ងៃចន្ទ ដោយសារភ្លៀងធ្លាក់ខ្លាំង និងអាកាសធាតុមានព្យុះប្រហែល 20 គីឡូម៉ែត្រ (12.4 ម៉ាយ) ភាគខាងកើតនៃទីក្រុង Palermo ភាគខាងត្បូងប្រទេសអ៊ីតាលី។
ខណៈពេលដែលមនុស្ស១៥ នាក់ត្រូវបានជួយសង្គ្រោះ មនុស្ស ៦ នាក់ផ្សេងទៀតបានបាត់ខ្លួន។

ក្នុង​ចំណោម​អ្នក​ស្លាប់​នោះ​មាន​លោក Recaldo Thomas ជា​ចុងភៅ​របស់​ទូក​កប៉ាល់ ដែល​សាកសព​ត្រូវ​បាន​រក​ឃើញ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លិច​នាវា។
កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សាកសព២ទៀត ត្រូវបានគេរកឃើញ ទោះបីជាអត្តសញ្ញាណរបស់ពួកគេមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *