លោក Mike Lynch ជាសហគ្រិនបច្ចេកវិទ្យា និងជាមហាសេដ្ឋី អង់គ្លេស បានស្លាប់ក្នុងហេតុការណ៍ លិចកប៉ាល់ នៅឆ្នេរសមុទ្រ អ៊ីតាលី កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ..!។
ខណៈកូនស្រីរបស់គាត់កំពុងបាត់ខ្លួន រួមនិងមនុស្សចំនួន៥នាក់ទៀត ក៏បានស្លាប់ផងដែរ។
-មនុស្សយន្តស្វែងរកក្រោមទឹក របស់ក្រុមឆ្មាំឆ្នេរសមុទ្រអ៊ីតាលី និងអ្នកមុជទឹកមកពីនាយកដ្ឋានពន្លត់អគ្គីភ័យអ៊ីតាលី បានរកឃើញសាកសព២នាក់ រួមទាំងសាកសពរបស់ Mike Lynch អាយុ៥៩ ឆ្នាំ។
ខណៈដែលការស្វែងរកកូនស្រីរបស់គាត់ កំពុងបន្ត…!។
ជាមួយគ្នានោះ នាង Angela Bacares ភរិយារបស់លោក Lynch ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានជួយសង្គ្រោះផងដែរ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក លោក Giovanni Constantino នាយកប្រតិបត្តិនៃក្រុមហ៊ុន Italian Sea Group បានលើកឡើងថា ការលិចទូកទូកនេះអាច បណ្តាលមកពីកំហុសរបស់មនុស្ស។
លោកបានលើកឡើងថា ព្យុះនៅថ្ងៃចន្ទនេះត្រូវបានគេរំពឹងទុក ហើយកប៉ាល់បានលិចដោយសារទឹកចូល។
យោងតាមរបាយការណ៍បានឱ្យដឹងថា ព្រះរាជអាជ្ញា បានចាប់ផ្តើមការស៊ើបអង្កេត លើឧប្បត្តិហេតុនេះ ហើយសាក្សី រួមទាំងប្រធានក្រុមនាវា James Cutfield កំពុងត្រូវបានសាកសួរ។
យ៉ាងណាមិញ មូលហេតុពិតប្រាកដនៃគ្រោះមហន្តរាយនៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ។
គួរជម្រាបថា នាវាយក្សអង់គ្លេសប្រវែង 56 ម៉ែត្រ (184 ហ្វីត) ដែលមានឈ្មោះថា Bayesian បានក្រឡាប់ កាលពីព្រឹកថ្ងៃចន្ទ ដោយសារភ្លៀងធ្លាក់ខ្លាំង និងអាកាសធាតុមានព្យុះប្រហែល 20 គីឡូម៉ែត្រ (12.4 ម៉ាយ) ភាគខាងកើតនៃទីក្រុង Palermo ភាគខាងត្បូងប្រទេសអ៊ីតាលី។
ខណៈពេលដែលមនុស្ស១៥ នាក់ត្រូវបានជួយសង្គ្រោះ មនុស្ស ៦ នាក់ផ្សេងទៀតបានបាត់ខ្លួន។
ក្នុងចំណោមអ្នកស្លាប់នោះមានលោក Recaldo Thomas ជាចុងភៅរបស់ទូកកប៉ាល់ ដែលសាកសពត្រូវបានរកឃើញប៉ុន្មានម៉ោងបន្ទាប់ពីលិចនាវា។
កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សាកសព២ទៀត ត្រូវបានគេរកឃើញ ទោះបីជាអត្តសញ្ញាណរបស់ពួកគេមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ៕