គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំពិធីអបអរសាទរ ទិវាសិទ្ធិមនុស្ស ១០ធ្នូ!

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំអបអរសាទរទិវាសិទ្ធិមនុស្ស១០ ធ្នូ ក្រោម​ប្រធានបទ ខួបទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។

លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា វឌ្ឍនភាពនៃស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មក​ដល់បច្ចុប្បន្នតែប្រកាន់ខ្ជាប់ជានិច្ចនូវសិទ្ធិរស់រានមានជីវិត ។
ក្នុងដំណាក់កាល២សំខាន់ទី១ ការ​សង្គ្រោះអាយុជីវិតរបស់ពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងការនាំ​មក​នូវ​សន្តិភាព​ពេញ​លេញទូទាំងផ្ទៃប្រទេស ឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន ហើយដែលសន្តិភាពនេះ។
គឺជាមូលដ្ឋាន គ្រឹះនៃសិទ្ធិមនុស្ស ជា​ពិសេសសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានចាំបាច់បំផុតរបស់មនុស្ស ព្រមជាមួយនឹង ការ​អភិវឌ្ឍលើគ្រប់វិស័យ និងទី២ ក្នុងដំណាក់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល និងការ​ចាក់​វ៉ាក់​សាំង​ប​ង្ការជំងឺកូវីដ១៩។

លោក ប៉េន សុផល ប្រធានស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ លើកឡើងថា រាជ​រដ្ឋាភិបាល​អាណត្តិ​កន្លង​មក និងអាណត្តិ​នេះបានយកចិត្តទុកដាក់ខ្ពស់លើសិទ្ធិប្រជាពលរដ្ឋគ្រប់រូប ជា​ពិសេស​កុមារ​ដែលជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ។

លោកស្រី លី ពិសី ប្រធានសម្របសម្រួលអង្គការសហគមន៍ឥន្ធនូកម្ពុជា លើកឡើថា សិទ្ធិមនុស្ស​នៅកម្ពុជាមានដំណើរការល្អប្រសើរពីមួយដំណាក់កាលទៅមួយដំណាក់កាល មាន​លក្ខណៈ​ល្អប្រសើរ បើធៀបទៅនឹងប្រទេសក្នុងតំបន់។

លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បញ្ជាក់ថា សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជាយកចិត្តទុកដាក់លើកកម្ពស់ ហើយដោះស្រាយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ជាប់​ជា​ប្រចាំ ដូចជា ការចេញប័ណ្ណសមធម៌ជូនជនក្រីក្រ ការដំឡើងប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ និយោជិត ការផ្តល់របបសន្តិសុខសង្គម ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង​រង​ផល​ប៉ះពាល់​ពីជំងឺកូវីដ-១៩ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *