ផ្លូវទួលទ្រា នៅក្រុងអរិយក្សត្រ ត្រូវបានជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ!

(កណ្ដាល)៖ ដោយសារផ្លូវខូច និងឃើញពីទុក្ខលំបាក របស់ពលរដ្ឋ ក្នុងការធ្វើដំណើរទៅមក ឆ្លងកាត់លើផ្លូវលំ(ទួលទ្រា)ពីសង្កាត់បាក់ដាវ ទៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល..!។
-លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានធ្វើសំណើទៅកាន់អភិបាលខេត្តកណ្ដាល ដើម្បីសុំគោល ការណ៍ ចាក់ថ្មម៉ិចដោយប្រើគ្រឿងចក្រ ឈូសឆាយកិនបង្ហាប់ តាមតម្រូវការជាក់ស្ដែង របស់ពលរដ្ឋក្នុងមូលដ្ឋាន និងដើម្បីសម្រួល ដល់ការធ្វើដំណើរ ទាំងទីជិតនិងទីឆ្ងាយ..!។
ម្យ៉ាងវិញទៀត ផ្លូវ១ខ្សែនេះ គឺមានសារៈសំខាន់ណាស់! សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឡើងចុះទៅភ្នំពេញ ហើយក៏រិតតែសំខាន់ថែមទៀត សម្រាប់បងប្អូនធ្វើដំណើរ ក្នុងរដូវបុណ្យ.ភ្ជុំបិណ្ឌ នាពេលខាងមុន..!។

លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានថ្លែងប្រាប់”ដើមរាំង”ថា ការជួសជុលផ្លូវ១ខ្សែខាងលើ គឺដើម្បីឆ្លើយតប នឹងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ..!។
ដែលបានស្នើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំទី១ របស់ក្រុមប្រឹក្សាក្រុងអរិយក្សត្រ ខេត្តកណ្តាល អាណត្តិទី៤ ឆ្នាំ២០២៤។
និងក្រោមការបង្អុលបង្ហាញ និងបញ្ជាដឹកនាំពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

ក្នុងនាមលោក ជាប្រធានគណៈបញ្ជាការឯកភាពក្រុងអរិយក្សត្រ និងក្រុមការងារ សហការជាមួយ”ក្រុមហ៊ុន ឃុន សៀ អឹមផត អិចផត”បានដាក់គ្រឿងចក្រឈូសឆាយ ចាក់ថ្មម៉ិចកិនបង្ហាប់ លើផ្លូវប្រវែង៥.១៥០ម៉ែត្រ ចាប់ពីសង្កាត់ព្រែកក្មេង ទៅដល់សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ..!។
ដើម្បីសម្រួលដល់ការធ្វើដំណើរ ឆ្លងកាត់របស់សាធារណជន និងសម្រួលដល់ការធ្វើចរាចរណ៍ នាអំឡុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទានរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *