ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអង្គារ(ទី១៧ខែកញ្ញា)បាននិយាយថា ខ្លួនដណ្តើមបានទីក្រុង ក្រាស្នូហ្គោរីវកា (Krasnogorivka)ភាគខាងកើតអ៊ុយក្រែន ព្រមទាំងភូមិចំនួន៣ នៅទីតាំងផ្សេងៗទៀតនៃតំបន់ដូណេតស៍ (Donetsk)។
ក្រសួងបន្តថា៖ កងទ័ពខ្លួនបាន រំដោះទីក្រុងនេះ និងភូមិ គ្រីហ្គោរីវកា (Grygorivka) ភូមិហ្គាលីតស៊ីនីវកា (Galytsynivka) និងភូមិ វ៉ូឌៀណេ (Vodiane) ។
សេចក្តីថ្លែងការណ៍របស់ក្រសួង បានប្រើឈ្មោះរុស្ស៊ី សម្រាប់តំបន់លំនៅឋានទាំងបួន។
ទីក្រុង ក្រាស្នូហ្គោរីវកា ដែលមានប្រជាជនរស់នៅចំនួន១៦.០០០នាក់មុនពេលជម្លោះ ស្ថិតនៅក្នុងតំបន់មួយ ជាទីដែលសមរភូមិជួរមុខនៅតែពុំទាន់មានស្ថានភាពប្រែបម្រួលនៅឡើយរយៈពេលជាច្រើនសប្តាហ៍មកនេះ។
ទីក្រុងនេះស្ថិត នៅចម្ងាយប្រហែល២០ គីឡូម៉ែត្រភាគខាងលិច តំបន់ ដូណេតស៍ (Donetsk)របស់អ៊ុយក្រែនគ្រប់គ្រងដោយរុស្ស៊ី និងបានបម្រើជាបន្ទាយដ៏សំខាន់សម្រាប់ទីក្រុង Kyiv ។
កាន់តែងាយរងគ្រោះ បន្ទាប់ពីការដួលរលំនៅជិតតំបន់ម៉ារីនកា ( Marinka) ក្នុងខែធ្នូ ឆ្នាំ ២០២៣ និងតំបន់អាវឌីអ៊ីវកា(Avdiivka) ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។
កងទ័ពរុស្សី បាននឹងកំពុងវាយសម្រុករុលទៅមុខជាបន្តបន្ទាប់ នៅក្នុងតំបន់ Donetsk៕