-យោងតាមរបាយការណ៍ បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន ចំនួន២៧នាក់ ត្រូវបានកងកម្លាំងអ៊ីស្រាអែល ចាប់ខ្លួននៅក្នុងការវាយឆ្មក់ លើតំបន់ West Bank កាលពីថ្ងៃព្រហស្បតិ៍(ទី១៩ខែកញ្ញា)។
អ្នកកាសែតម្នាក់ ក៏ស្ថិតក្នុងចំណោមអ្នកជាប់ឃុំនៅក្នុងការវាយឆ្មក់ ដែលបានកំណត់គោលដៅទីក្រុង Nablus, Qalqilya, Ramallah, Bethlehem, Hebron និងទីក្រុងផ្សេងទៀត នៅក្នុងទឹកដីដែលកាន់កាប់។
សាក្សីបាននិយាយថា កងកម្លាំងទាហានអ៊ីស្រាអែល បានស្វែងរក និងវាយបំផ្លិចបំផ្លាញផ្ទះជាច្រើន នៅ Qalqilya និងទីក្រុង Jayyus ក្បែរនោះ ដោយចាប់ខ្លួនមនុស្ស១៣នាក់ ។
ពួកគេបានបន្ថែមថា មនុស្ស ៤នាក់ទៀត ត្រូវបានឃុំខ្លួន នៅក្នុងទីក្រុង Nablus ។
ចំពេលមានការប៉ះទង្គិចគ្នារវាងអ្នកស្រុកដែលមានកំហឹង និងកងកម្លាំងអ៊ីស្រាអែល។
ដែលបានប្រើកាំភ្លើងបាញ់ផ្ទាល់ និងកំប៉ុងឧស្ម័នបង្ហូរទឹកភ្នែកក្នុងអំឡុងពេលវាយឆ្មក់។
យ៉ាងណាមិញ គ្មានការរងរបួស ត្រូវបានគេរាយការណ៍នៅឡើយទេ។
គួរបញ្ជាក់ថា ប៉ាឡេស្ទីនជាង 10,700 នាក់ត្រូវបានចាប់ខ្លួន ដោយកងទ័ពអ៊ីស្រាអែលនៅតំបន់ West Bank ចាប់តាំងពីខែតុលាឆ្នាំមុន ។
ចំពេលមានភាពតានតឹងកើនឡើងជុំវិញការវាយលុករបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សជិត 41,300 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមតួលេខប៉ាឡេស្ទីន។
ទោះជាយ៉ាងណាក៏ដោយ តួលេខនេះមិនរាប់បញ្ចូល អ្នកដែលត្រូវបានចាប់ខ្លួនពីតំបន់ហ្គាហ្សាស្ទ្រីប ដែលចំនួនរបស់ពួកគេត្រូវបានគេប៉ាន់ស្មានថាមានចំនួនរាប់ពាន់នាក់។
យ៉ាងហោចណាស់ មានជនជាតិប៉ាឡេស្ទីនចំនួន 707 នាក់ត្រូវបានសម្លាប់ និងជិត 5,700 នាក់ផ្សេងទៀតបានរងរបួសដោយការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ West Bank ចាប់តាំងពីថ្ងៃទី 7 ខែតុលាកន្លងទៅ នេះបើយោងតាមក្រសួងសុខាភិបាល។
ការកើនឡើងនេះធ្វើឡើង បន្ទាប់ពីមានមតិសំខាន់ៗកាលពីខែកក្កដាដោយតុលាការយុត្តិធម៌អន្តរជាតិ ដែលបានប្រកាសការកាន់កាប់ដីប៉ាឡេស្ទីនអស់រយៈពេលជាច្រើនទសវត្សរ៍ របស់អ៊ីស្រាអែលថា “ខុសច្បាប់” ។
ហើយបានទាមទារឱ្យមានការជម្លៀសការតាំងទីលំនៅដែលមានស្រាប់ទាំងអស់នៅក្នុង West Bank និង East Jerusalem៕