ចាប់ពីថ្ងៃទី១៩ ដល់ទី២៣ខែកញ្ញា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ស្ទើរទូទាំងប្រទេស!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៤។
បានជូនដំណឹងបន្ថែម ដោយថា ចាប់ពីថ្ងៃទី១៩-២៣ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជារងឥទ្ធិពលព្យុះស៊ូលីក (Soulik) ពីសមុទ្រចិនខាងត្បូង បណ្តាលឱ្យមានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើនគ្របដណ្តប់ស្ទើរទូទាំងប្រទេស។

យោងតាមសេចក្តីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធវិសម្ពាធទាបដែលស្ថិតនៅសមុទ្រចិនខាងត្បូងដែលបានជូនដំណឹងកាលពីម្សិលមិញបានវិវត្តទៅជាព្យុះទី១៥ (Tropical Storm) ឈ្មោះ ស៊ូលីក (Soulik)។
ដោយមានល្បឿនខ្យល់អតិបរមា ៦៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្បែរផ្ចិតនៃព្យុះ ដែលកំពុងស្ថិត នៅកៀកប្រទេសវៀតណាមកណ្តាល ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់ភាគកណ្តាលនៃអាងទន្លេមេគង្គ។

សេចក្ដីជូនដំណឹងរបស់ក្រសួងបានឱ្យដឹងថា ព្យុះនេះធ្វើឱ្យខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំងលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។
ដែលបណ្តាលឱ្យផ្ទៃមេឃមានពពកច្រើន ភ្លៀងធ្លាក់ពីមធ្យមទៅច្រើន គ្របដណ្តប់ស្ទើរទូទាំងប្រទេស ហើយខ្យល់បក់ខ្លាំងនៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប៕

Leave a Reply

Your email address will not be published. Required fields are marked *