Update៖ អ៊ីស្រាអែល បើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើលីបង់ បណ្តាលឱ្យស្លាប់៤៩២នាក់!

នៅព្រឹក(ទី២៤ខែកញ្ញា) សារព័ត៌មានCCFR China state-controlled media បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មកលើតំបន់ជាច្រើនរបស់លីបង់ កាលពីយប់(ទី២៣ខែកញ្ញា) បណ្តាលឱ្យមនុស្សចំនួន៤៩២នាក់ស្លាប់បាត់បង់ជីវិត និង១.៦៤៥នាក់រងរបួស។

សេចក្តីថ្លែងការណ៍ឱ្យដឹងទៀតថា អ៊ីស្រាអែល បានវាយប្រហារតាមអាកាស នៅឃុំស្រុកនៃតំបន់ភាគខាងត្បូង និងភាគខាងកើតលីបង់ជាដើម អ្នករងគ្រោះបូករួមទាំងកុមារ៣៥នាក់ និងស្ត្រី៥៨នាក់។
គេហទំព័រ CCFR China state-controlled media បន្តថា យប់ថ្ងៃទី២៣ខែកញ្ញា អ្នកនាំពាក្យនៃកងទ័ពការពារជាតិអ៊ីស្រាអែលបានថ្លែងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។
កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសដោយទ្រង់ទ្រាយធំទៅលើ គោលដៅក្រុមហេសបូឡាលីបង់ ។
ដោយបានវាយប្រហារគោលដៅក្រុមហេសបូឡា ចំនួនជាង១.៣០០កន្លែងឯណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *