Update៖ ប្រធានភូមិបាលស្រុកកញ្ជ្រៀច ច្រឡោតតោតតូង ប្រកាសប្ដឹងម្ចាស់ប្រាក់ឡើងតុលាការ ក្រោយទទួលសំណូក១លានរៀល ស៊ីមិនដាច់និងប្រគល់ឱ្យគេវិញ!

(ព្រៃវែង)៖ បន្ទាប់ពីទទួលប្រាក់សំណូកហើយ រួចក៏បែកធ្លាយរឿងរហូតស៊ីមិនដាច់.និងបានប្រគល់លុយចំនួន១លានរៀល ឱ្យមកម្ចាស់ប្រាក់វិញ…!។

-ឥឡូវលោក អ៊ាង សារ៉ុម ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកកញ្ជ្រៀច ហាក់កើតអារម្មណ៍មួម៉ៅក្ដៅចិត្ត…!។
ដោយធ្វើការព្រមាន និងបង្គាប់បញ្ជាមកម្ចាស់ប្រាក់.ឱ្យប្រាប់អ្នកកាសែត ដើម្បីលុបព័ត៌មាន ដែលបានចុះផ្សាយ នូវអំពើពុករលួយរបស់ខ្លួន ចេញវិញជាបន្ទាន់.!។

លុះម្ចាស់ប្រាក់ ស្នើបន្តមកអ្នកសារព័ត៌មាន សុំលុបរឿងមិនបានដូចការគ្រោងទុក.! ស្រាប់លោក អ៊ាង សារ៉ុម ខឹងច្រឡោតតោតតូង.និងបានប្រកាសប្ដឹងម្ចាស់ប្រាក់ឡើងតុលាការ ដោយគ្មានការលើកលែង…!។

-នេះបើយោងតាមការអះអាងរបស់លោក អ៊ាង សារ៉ុម កាលពីព្រលប់ទី២៣.០៩.២០២៤។

-ទាក់ទិនបញ្ហានេះ កាលពីកន្លងទៅលោក ផន សាន ជាគ្រូបង្រៀននិងជាអាជីវករផ្សារក្ដឿងរាយ ស្ថិតនៅភូមិដូងវាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានអះអាងប្រាប់(ដើមរាំង)ថា លោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀច ពិតជាបានទទួលសំណូក ចំនួន១លានរៀលប្រាកដមែន.ដោយការទទួលប្រាក់នោះគឺតាមរយៈ(វីងវេរលុយ).!។លោក ផន សាន បន្តថា លុយចំនួន១លានរៀលនេះ គឺថ្លៃចុងប៊ិចលោក អ៊ាង សារ៉ុម ដែលត្រូវស៊ីញេ លើទម្រង់ឯកសារបែបបទ(ប្លង់រឹង)ក្នុងការកាត់ឈ្មោះពីអ្នកលក់ មកឱ្យខ្លួនជាអ្នកទិញ.ចំពោះដីលំនៅដ្ឋាន១ប្លង់តូច…!។

បើតាមលោក ផន សាន ដីលំនៅដ្ឋានផ្ទះល្វែង ដែលត្រូវកាត់ឈ្មោះនោះ គឺរូបលោកបានទិញពីលោក ឈាង ផាត ម្ចាស់គម្រោងផ្ទះល្វែងជាប់ផ្លូវ ចូលផ្សារក្ដឿងរាយ ស្ថិតនៅភូមិដូងវាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

លោក ផន សាន បញ្ជាក់ទៀតថា ប្រាក់ចំនួន១លានរៀល ដែលខ្លួនប្រគល់ឱ្យលោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀច.កាលពីថ្ងៃទី១៧.០៩.២០២៤នោះ.!។គឺពុំមែន សម្រាប់ឱ្យលោក អ៊ាង សារ៉ុម យកទៅរត់ការ.ធ្វើសោហ៊ុយ.បង់សេវាច្រកចេញចូលតែមួយ ឬបង់ពន្ធចូលរដ្ឋអ្វីឡើយ…!។

ជាក់ស្តែងលុយនោះ គឺបង់ចូលហោប៉ាវលោក អ៊ាង សារ៉ុម តែម្ដង ជាថ្នូរនឹងការវាស់វែង.ចុះហត្ថលេខា លើលិខិតទម្រង់ ក្នុងការបំពេញនីតិវិធីសម្រាប់កាត់ឈ្មោះតែប៉ុណ្ណោះ..!។

ខណៈពេលនោះដែរ លោក ផន សាន បានទន្ទឹងរង់ចាំឯកសារទម្រង់ ពីលោក អ៊ាង សារ៉ុម យ៉ាងអន្ទះសា.បំផុត!។
ដោយហេតុថា ទំនាស់រវាងខ្លួន និងលោក ឈាង ផាត ទើបនិងបញ្ចប់ហើយត្រូវកាត់ឈ្មោះ ឱ្យរួចរាល់ឆាប់ៗ កុំឱ្យហ្មងសៅទៅថ្ងៃក្រោយទៀត..!។

តែផ្ទុយទៅវិញ បន្ទាប់ពីទទួលបានលុយចំនួន១លានរៀលហើយ បែរជាលោក អ៊ាង សារ៉ុម ប្រធាន.ភូមិបាលស្រុកកញ្ជ្រៀច មិនអើពើក្នុងការស៊ីញេ ពន្លឿនឯកសារ។
ដោយយកទម្រង់ទៅទុកចោល មិនព្រមទម្លាក់ ឬប្រគល់ឱ្យទៅការិយាល័យជំនាញ ដើម្បីគូសប្លង់អ្វីឡើយ។
ម្ល៉ោះហើយទើបខ្លួន រំលើកបើកកកាយនិងបកអាក្រាត អំពើពុករលួយរបស់លោក អ៊ាង សារ៉ុម តែម្ដងទៅ…!។

-លុះបណ្ដាញសារព័ត៌មាន ចុះផ្សាយតាមការអះអាងខាងលើ…!។

ស្រាប់តែនៅថ្ងៃទី២៣.០៩.២០២៤ អាជ្ញាធរស្រុកកញ្ជ្រៀច បានហៅលោក ផន សាន មកដោះស្រាយបញ្ចប់វិវាទជាមួយលោក អ៊ាង សារ៉ុម.និងមានលិខិតកំណត់ហេតុចំនួន១សន្លឹក ដែលត្រូវចែកចាយតាមបណ្ដាញសង្គម…!។ក្រោយឃើញលិខិតនោះ អ្នកច្បាប់ បាននិយាយថា ខ្លឹមសារចុងក្រោយ ស្មើនឹងអាជ្ញាធរ ចាប់បង្ខំឱ្យលោក ផន សាន លុបព័ត៌មានឱ្យខានតែបាន! នឹងត្រូវធ្វើការចុះផ្សាយកែតម្រូវឡើងវិញ…!។

ដោយព្រមានថា បើលោក ផន សាន ធ្វើមិនបានតាមការកំណត់នោះទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទៀតផង!។
ទាំងដែលលោក ផន សាន គ្រាន់តែជាគ្រូបង្រៀនម្នាក់ មិនមែនជាចាងហ្វាងកាសែត ដែលមានសិទ្ធសម្រេច ហើយក៏មិនមែន ជាថ្នាក់ដឹកនាំជាន់ខ្ពស់អ្វីដែរ..!។

មិនតែប៉ុណ្ណោះលោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀច ថែមទាំងផ្ញើសារ ប្រកាសប្ដឹងលោក ផន សាន ឡើងតុលាការថែមទៀត..!។
ដោយផ្អែកថា លោក ផន សាន លុបព័ត៌មានមិនបានតាមកិច្ចសន្យាផ្ដិតមេដៃ និងរំលើកបើកកកាយ ចំពោះការប្រគល់ និងទទួលសំណូកចំនួន១លានរៀល ជាថ្នូរនឹងការវាស់វែង.ចុះហត្ថលេខា លើលិខិតទម្រង់ដើម្បីបំពេញបែបបទ កាត់ឈ្មោះពីអ្នកលក់មកអ្នកទិញ…!។

បើតាមប្រភពបង្ហើបថា អំពើពុករលួយរបស់លោក អ៊ាង សារ៉ុម ពុំមែនមានតែ១ករណីហ្នឹងទេ.!។
ពោលគឺ នៅមានច្រើនករណីទៀត ដែលស្ថិតក្នុងអាថ៌កំបាំង ដូចជាដីពាក់ព័ន្ធ.ដីផ្ទេរកម្មសិទ្ធ.ដីឯកសារមិនគ្រប់.ខុសនេះខុសនោះ.ដីកាត់ឈ្មោះ ឬបំបែក(ប្លង់)ជាដើម។
ក្នុងនោះដែរ ការកាត់ឈ្មោះនីមួយៗ ពលរដ្ឋ ត្រូវចំណាយខ្ទង់ពាន់ដុល្លារឯណោះក្នុង១ប្លង់!។

ទន្ទឹមនិងនោះ ក៏មានពលរដ្ឋរអ៊ូរទាំ អំពីការផ្ដល់សេវាសាធារណៈមិនល្អពីសំណាក់លោក អ៊ាង សារ៉ុម ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកកញ្ជ្រៀច ទៀតផង..!។

-ក្នុងរឿងនេះ មជ្ឈដ្ឋានអ្នកច្បាប់សង្ឃឹមថា ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង.ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ.ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់វិធានការវះកាត់ចំពោះលោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀច មិនខានឡើយ..!។

ខណៈការប្រព្រឹត្តអំពើពុករលួយទទួលសំណូក នៅលើគោកតែម្ដង លុះបែកធ្លាយរឿង ក៏ប្រគល់លុយឱ្យគេវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *