Update៖ អ៊ីរ៉ង់ កំពុងចរចាដើម្បីបញ្ជូនមីស៊ីលទំនើបរបស់រុស្ស៊ី ទៅឱ្យក្រុមហ៊ូទី!

ប្រទេសលោកខាងលិច បាននិយាយថា ប្រទេសអ៊ីរ៉ង់ កំពុងចរចាសម្ងាត់រវាងរុស្ស៊ីនិងក្រុមឧទ្ទាម ហ៊ូទី របស់យេម៉ែន ដើម្បីផ្ទេរមីស៊ីលប្រឆាំងនាវា ទៅកាន់ក្រុមឧទ្ទាម ហ៊ូទី..។

ប្រភពចំនួន៧និយាយថា រុស្ស៊ីមិនទាន់សម្រេចផ្ទេរមីស៊ីល យ៉ាកខុន (Yakhont) ឬត្រូវបានគេស្គាល់ថា ភី-៨០០ អូនីក (P-800 Oniks) នៅឡើយទេ ។
ដែលអ្នកជំនាញនិយាយថា នឹងអនុញ្ញាតឱ្យក្រុមសកម្មប្រយុទ្ធនេះវាយប្រហារបានជាក់លាក់ជាងមុនលើនាវាពាណិជ្ជកម្ម នៅសមុទ្រក្រហម និងបង្កើនការគំរាមកំហែងដល់នាវាចម្បាំងអាមេរិក និងអឺរ៉ុប ដែលការពារនៅតំបន់….!។

សារព័ត៌មាន វ៉លស្រ្ទីតជើណល (Wall Street Journal) បានរាយការណ៍កាលពីខែកក្កដាថា រុស្ស៊ីកំពុងពិចារណាបញ្ជូនមីស៊ីលទាំងនោះ ។
ខណៈតួនាទីរបស់អ៊ីរ៉ង់ ជាអន្តរការីនេះមិនត្រូវបានគេរាយការណ៍ពីមុនទេ។
ក្រុមហ៊ូទី បានចាប់ផ្តើមការវាយប្រហារដោយយានដ្រូន និងមីស៊ីលម្តងហើយម្តងទៀតលើនាវានៅក្នុងបណ្តាញដឹកជញ្ជូនសមុទ្រក្រហមដ៏សំខាន់ចាប់តាំងពីខែវិច្ឆិកាមក ដើម្បីបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីនក្នុងសង្រ្គាមហ្កាហ្សា ជាមួយអ៊ីស្រាអែល។

មន្ត្រីក្នុងតំបន់ពីររូបដែលដឹងពីកិច្ចចរចានោះបាននិយាយថា ក្រុមហ៊ូទី និងរុស្ស៊ី បានជួបគ្នាក្នុងទីក្រុងតេអេរ៉ង់ យ៉ាងហោចណាស់ពីរដងក្នុងឆ្នាំនេះ ហើយថាការពិភាក្សាដើម្បីផ្តល់មីស៊ីលរាប់សិបគ្រាប់ដែលមានរយៈចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *