(ព្រៃវែង)៖ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។
បានអញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់លើផ្ទៃដីបង្ករបង្កើនផលស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ដោយសារទឹកជំនន់ជន់លិច ចំនួន២៥៧,២០ហិកតា ស្មើនឹង៣០៥គ្រួសារ ដែលស្ថិតនៅក្នុងឃុំព្នៅទី១ និងឃុំព្នៅទី២ ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង៕