រដ្ឋាភិបាលអាណត្តិទី៧ យកចិត្តទុកដាក់ ទៅលើគោលនយោបាយអាទិភាពពាក់ព័ន្ធនឹងធនធានមនុស្ស!

(ភ្នំពេញ)៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្តោតការយកចិត្តទុកដាក់ទៅលើគោលនយោបាយអាទិភាពមួយចំនួនពាក់ព័ន្ធនឹងធនធានមនុស្ស ដូចជា៖

ទី១-មនុស្សដែលមានសុខភាពល្អ
ទី២-មនុស្សដែលមានសមត្ថភាព
ទី៣-ការផ្តល់ឱកាសតាមរយៈការជំរុញនិងបង្កើនការងារជូនប្រជាពលរដ្ឋ (ការទាក់ម៉ូយ)

សម្តេចធិបតី បានថ្លែងបន្តថា ប្រសិទ្ធភាពស្ថាប័នគឺអាស្រ័យទៅលើការពង្រឹងធនធានមនុស្ស ដែលផ្តោតលើសុខភាពនិងសមត្ថភាពជាចម្បង ជាពិសេសការរៀបចំជ្រើសរើសមន្ត្រីដំបូង និងបំពាក់បំប៉នមន្រ្តីដែលមានស្រាប់៕

Leave a Reply

Your email address will not be published. Required fields are marked *