មន្ត្រីនេប៉ាល់ បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២៩ខែកញ្ញា)ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងបាក់ដី.ក្នុងប្រទេសនេប៉ាល់ បានកើនដល់ ១៧០នាក់ហើយ និងជាច្រើននាក់ទៀតបានបាត់ខ្លួន។
-នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រសួងមហាផ្ទៃនេប៉ាល់ អះអាងថា មនុស្សយ៉ាងហោច១៧០នាក់បានស្លាប់ នៅទូទាំងប្រទេស។ ខណៈ៤២នាក់បានបាត់ខ្លួន ហើយមនុស្សជាង ៣.០០០នាក់ត្រូវបាន ជួយសង្រ្គោះ។
ក្រសួងបន្ថែមថា ក្នុងចំណោមអ្នកស្លាប់ទាំង១៧០នាក់ មាន៣៥នាក់បានស្លាប់ នៅពេលពួកគេជិៈលើរថយន្ត៣គ្រឿង ។
ដែលបានត្រូវបានកប់ បំណាក់ដី នៅលើផ្លូវ highway ស្ថិតនៅភាគខាងត្បូងទីក្រុងកដ្ឋមណ្ឌូ។
គ្រោះទឹកជំនន់ និងរអិលបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ តែងតែកើតឡើងជារឿយៗនៅក្នុងប្រទេសនេប៉ាល់ អំឡុងរដូវមូសុងដែលចាប់ផ្ដើមពី ខែមិថុនា ដល់ខែកញ្ញា។
ក្រុមអ្នកជំនាញនិយាយថាការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យគ្រោះធម្មតា កើតឡើងកាន់តែញឹកញាប់៕