Update៖ ម្ចាស់ប្រាក់ចេញមុខអះអាងថា ប្រធានភូមិបាលស្រុកកញ្ជ្រៀច ពិតជាបានទារលុយពីខ្លួន និងបញ្ជាឱ្យលុបព័ត៌មានប្រាកដមែន!

(ព្រៃវែង)៖ ក្រោយល្បីពេញបណ្ដាញសង្គម ពាក់ព័ន្ធលោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀច ទទួលសំណូកចំនួន១លានរៀល.ជាថ្នូរនឹងវាស់ដី.ចុះហត្ថលេខាលើទម្រង់ ក្នុងការបំពេញនីតិវិធី សម្រាប់កាត់ឈ្មោះពីអ្នកលក់ ទៅអ្នកទិញនោះមក…!។

គេសង្កេតឃើញថា លោកប្រធានភូមិបាលស្រុករូបនេះ បានចេញលិខិតបដិសេធចោល ដោយថា លុយចំនួន១លានរៀលនោះ ពុំមែនជាលុយសំណូកនោះទេ…!។

ដោយលោក អ៊ាង សារ៉ុម អះអាងថា ប្រាក់ចំនួន១លានរៀលនេះ គឺឈ្មោះ ផន សាន ឱ្យមកខ្លួន”ជាគុណបំណាច់ក្នុងការវាស់វែងដី និងជាថ្លៃដែលរូបលោក ស៊ីឈ្នួលធ្វើកំណត់ហេតុឱ្យលោក ផន សាន ក្នុងការសម្របសម្រួលបញ្ចប់វិវាទ រវាងម្ចាស់ដីឈ្មោះ ឈាង ផាត និងលោក ផន សាន ដែលជាអ្នកទិញ”។-មិនតែប៉ុណ្ណោះលោក អ៊ាង សារ៉ុម ថែមទាំងបានអះអាងទៀតថា លោក ឈាង ផាត និងលោក ផន សាន បានឃុបឃិតគ្នាយកដីរបស់លោក ម៉ៅ អៀង ម្ចាស់”គម្រោងផ្សារក្ដឿងរាយ”មកផ្ទេរកម្មសិទ្ធឱ្យលោក ផន សាន ទៀតផង…!។

លោក អ៊ាង សារ៉ុម បន្តថាលោក ឈាង ផាត និងលោក ផន សាន
បានបញ្ចុះបញ្ចូលរូបលោក ឱ្យវាស់ដីទំនាស់ និងស៊ីញេលើដីមានទំនាស់.លុះខ្លួនមិនស៊ីញេទើបកើតជារឿង….!។

បន្ទាប់ពីលោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀច អះអាងបែបនេះ..!។

-នៅថ្ងៃទី២៨.០៩.២០២៤ លោក ផន សាន ជាគ្រូបង្រៀននិងជាអាជីវករផ្សារក្ដឿងរាយ នៅភូមិដូងវាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។បានចេញមុខជា(ឃ្លីបវីដេអូ)បកស្រាយបំភ្លឺ និងបញ្ជាក់ថា លោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀច ពិតជាបានទារលុយពីខ្លួនប្រាកដមែន..!។
ជាថ្នូរនឹងវាស់ដី.ចុះហត្ថលេខា លើលិខិតទម្រង់ ក្នុងការបំពេញនីតិវិធីសម្រាប់កាត់ឈ្មោះដី ពីអ្នកលក់មកឱ្យខ្លួនជាអ្នកទិញ..!។

ក្នុងនោះលោក ផន សាន ក៏បានប្រគល់លុយឱ្យលោក អ៊ាង សារ៉ុម ចំនួន១លានរៀលសិន…!។
ខណៈការវាស់វែងដី និងបំពេញនីតិវិធីលើទម្រង់ ដើម្បីកាត់ឈ្មោះពីអ្នកលក់មកអ្នកទិញ(សេវាលឿន)ត្រូវបង់លុយឱ្យលោក អ៊ាង សារ៉ុម ចំនួន២.០០០ដុល្លារឯណោះ សម្រាប់ដី២ប្លង់តូច…!។

បើតាមលោក ផន សាន ក្រោយខ្លួនបង់លុយឱ្យលោក អ៊ាង សារ៉ុម ចំនួន១លានរៀល.ក្នុងដំណាក់ការដំបូង.រួចហើយនោះ…!។

ស្រាប់តែលោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀច មិនអើពើក្នុងការស៊ីញេ.ពន្លឿនឯកសារ..!។
ដោយយកទម្រង់ទៅទុកចោល មិនព្រមទម្លាក់ ឬប្រគល់ឱ្យទៅការិយាល័យជំនាញ ដើម្បីគូសប្លង់អ្វីឡើយ។

ម្ល៉ោះហើយទើបខ្លួន រំលើកបើកកកាយនិងបកអាក្រាត អំពើពុករលួយរបស់លោក អ៊ាង សារ៉ុម និងល្បីនៅលើបណ្ដាញសង្គម…!។
ជាហេតុនាំឱ្យលោក អ៊ាង សារ៉ុម ប្រគល់លុយចំនួន១លានរៀល មកខ្លួនវិញ…!។

-លោក ផន សាន បញ្ជាក់ទៀតថាកំណត់ហេតុ(សះជា)រវាងរូបលោក និងលោក ឈាង ផាត ម្ចាស់”គម្រោងផ្ទះល្វែង”នៅថ្ងៃទី១៦.០៩.២០២៤..!។គឺក្រោមវត្តមានលោក សឿង សុជាតិ អភិបាលស្រុកកញ្ជ្រៀច លោក ទឹម សារ៉ាន់ អភិបាលរងស្រុក គឺលោក អ៊ាង សារ៉ុម គ្រាន់តែជាអ្នកចូលរួមប៉ុណ្ណោះ..!។
ខណៈអ្នកសរសេរនិងកត់ត្រាកំណត់ហេតុ គឺលោក សឿន ដារ៉ា នាយករងរដ្ឋបាលសាលាស្រុកកញ្ជ្រៀច ឯនោះវិញទេ..!។

-ហេតុនេះការអះអាងរបស់លោក អ៊ាង សារ៉ុម ដែលថាខ្លួនស៊ីឈ្នួលធ្វើកំណត់ហេតុ ជារឿងមិនពិតនោះឡើយ…!។

ជាមួយគ្នានោះលោក ឈាង ផាត ម្ចាស់”គម្រោងផ្ទះល្វែង”ផ្លូវចូលផ្សារក្ដឿងរាយ ស្ថិតនៅភូមិដូងវាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ក៏បានលើកឡើងស្រដៀងគ្នាដែរថា ខ្លួននិងលោក ផន សាន ពុំបានឃុបឃិតគ្នា យកដីរបស់លោក ម៉ៅ អៀង មកលក់ដូចដែលលោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀច បំភ្លៃការពិតនោះទេ..!។

ជាក់ស្ដែង គម្រោងផ្ទះល្វែងរបស់លោក ឈាង ផាត គឺមានប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ត្រឹមត្រូវ…!។បើតាមលោក ឈាង ផាត ករណីដែលលោក អ៊ាង សារ៉ុម អះអាងថា លោក ម៉ៅ អៀង ម្ចាស់”គម្រោងផ្សារក្ដឿងរាយ “បានទិញហ៊ុនពីខ្លួនក្នុងតម្លៃ៧៥.០០០ដុល្លារ និងបានប្រគល់លុយមកឱ្យរូបលោក ចំនួនប្រហែល ៧០ភាគរយនោះ ជារឿងប្រឌិតទាំងស្រុង…!។

ជុំវិញការចោទប្រកាន់និងបំភ្លើសខុសការពិតទាំងនេះ លោក ឈាង ផាត នឹងប្ដឹងលោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀច រួមនិងលោក ម៉ៅ អៀង ម្ចាស់”គម្រោងវិនិយោគផ្សារក្ដឿងរាយ”មិនខានឡើយ…!។

ដោយលោក ឈាង ផាត បានបញ្ជាក់យ៉ាងដូច្នេះថា បើខ្ញុំលក់ហ៊ុនឱ្យលោក ម៉ៅ អៀង មែន…! សូមបង្ហាញភស្តុតាងមក ហើយបើថា លោក ម៉ៅ អៀង បានប្រគល់លុយឱ្យខ្ញុំចំនួន៧០% មែន…!សូមបង្ហាញឯកសារភស្តុតាង និងសាក្សីមក…? កុំចេះតែបំភ្លៃ.និងទម្លាក់កំហុសផ្ដេសផ្ដាស់!។

-សូមបញ្ជាក់ថា កាលពីថ្ងៃទី១០.០៩.២០២៤ លោក ម៉ៅ អៀង ម្ចាស់”គម្រោងផ្សារក្ដឿងរាយ”បានចេញលិខិតបញ្ជាក់ថាគម្រោងផ្ទះល្វែងរបស់លោក ឈាង ផាត គឺមិនពាក់ព័ន្ធនិងខ្លួន ហើយក៏មិនពាក់ព័ន្ធនិង”គម្រោងផ្សារក្ដឿងរាយ”អ្វីដែរ…..!។

-លុះដល់ថ្ងៃទី២៤.០៩.២០២៤ ស្រាប់តែលោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀច បែរជាចេញលិខិតដោយអះអាងផ្ទុយគ្នាថា គម្រោងផ្ទះល្វែងរបស់លោក ឈាង ផាត គឺបានលក់ឱ្យលោក ម៉ៅ អៀង ទៅវិញ..!!។

ទាក់ទិនបញ្ហានេះ នៅថ្ងៃទី២៣.០៩.២០២៤ លោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀច បានប្រកាសប្ដឹងលោក ផន សាន ឡើងតុលាការ ដោយគ្មានការលើកលែង..!។ដោយផ្អែកថា លោក ផន សាន លុបព័ត៌មានមិនបានតាមកិច្ចសន្យាផ្ដិតមេដៃនិងរំលើកបើកកកាយ ចំពោះការប្រគល់ និងទទួលសំណូកចំនួន១លានរៀលជាថ្នូរនឹងការវាស់វែងដី.ចុះហត្ថលេខា លើលិខិតទម្រង់ ដើម្បីបំពេញបែបបទ កាត់ឈ្មោះពីអ្នកលក់មកអ្នកទិញ…!។

-ប្រភពបានឱ្យដឹងថា អំពើពុករលួយរបស់លោក អ៊ាង សារ៉ុម ពុំមែនមានតែ១ករណីហ្នឹងទេ.!។ពោលគឺ នៅមានច្រើនករណីទៀត ដូចជាដីពាក់ព័ន្ធ.ដីផ្ទេរកម្មសិទ្ធ.ដីឯកសារមិនគ្រប់.ខុសនេះខុសនោះ.ដីកាត់ឈ្មោះ ឬបំបែក(ប្លង់)ជាដើម…។
ក្នុងនោះដែរ ការកាត់ឈ្មោះនីមួយៗ ពលរដ្ឋ ត្រូវចំណាយខ្ទង់ពាន់ដុល្លារឯណោះក្នុង១ប្លង់!។

ទន្ទឹមនិងនោះ ក៏មានពលរដ្ឋរអ៊ូរទាំ អំពីការផ្ដល់សេវាសាធារណៈមិនល្អពីសំណាក់លោក អ៊ាង សារ៉ុម ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកកញ្ជ្រៀច.ទៀតផង..!។

-ក្នុងរឿងនេះ មជ្ឈដ្ឋានអ្នកច្បាប់រំពឹងទុកថា ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង.ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ.ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់វិធានការវះកាត់ចំពោះលោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀច មិនខានឡើយ ដើម្បីកុំឱ្យប៉ះពាល់សតិអារម្មណ៍ ពលរដ្ឋក្នុងស្រុកកញ្ជ្រៀច តទៅទៀត.!។
ខណៈការប្រព្រឹត្តអំពើពុករលួយទទួលសំណូក គឺនៅលើគោកតែម្ដង…!។

ស្របពេលដែល ពលរដ្ឋមួយចំនួន នៅស្រុកកញ្ជ្រៀច កំពុងខឹងសម្បារនិងសម្ដែងការមិនពេញចិត្ត ចំពោះលោក អ៊ាង សារ៉ុម ពាក់ព័ន្ធការយកលុយហើយ គ្មានការទទួលខុសត្រូវ និងផ្ដល់សេវាសាធារណៈមិនល្អ….!៕

Leave a Reply

Your email address will not be published. Required fields are marked *