Update៖ ចំនួនអ្នកស្លាប់ដោយសារពីព្យុះហេលេន នៅអាមេរិក បានកើនដល់ជាង១០០នាក់ហើយ!

ព្យុះសង្ឃរាហេលេន (Helene) បានបោកបក់ នៅភាគអាគ្នេយ៍ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ(ទី២៩ខែកញ្ញា)ធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ជាង១០០នាក់ ខណៈការបំផ្លិចបំផ្លាញកំពុងកើតមាន….!។
ទូរទស្សន៍ CBS News បានបញ្ជាក់ថាព្យុះសង្ឈរា(ហេលេន)បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១០៥នាក់ស្លាប់ និងបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងកាត់ផ្តាច់ចរន្តអគ្គិសនី ដល់មនុស្សរាប់លាននាក់..!។
អ្នកស្លាប់ចំនួន ៣០នាក់ត្រូវបានរាយការណ៍នៅក្នុងស្រុកបាន់ខាំបេ (Buncombe) ក្នុងរដ្ឋណស ខារ៉ូឡាយណា (North Carolina) ជារដ្ឋមួយដែលរងការវាយប្រហារខ្លាំងបំផុតពីព្យុះនេះ។

ព្យុះនេះបានបោកបក់ក្នុងតំបន់ឆ្នេរ Big Bend នៃរដ្ឋ Florida កាលពីយប់ថ្ងៃព្រហស្បតិ៍ ជាព្យុះប្រភេទទី ៤ ដ៏គ្រោះថ្នាក់។
ព្យុះសង្ឈរា ហេលេន គឺជាព្យុះទី៣ដែលបានវាយប្រហារតំបន់ Big Bend ក្នុងរយៈពេល១៣ ខែចុងក្រោយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *