Update៖ ប្រទេសលីបង់ ប្រកាសកាន់ទុក្ខ៣ថ្ងៃ ចំពោះការស្លាប់មេដឹកនាំក្រុមហេសបូឡា!

នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានប្រកាសកាលពីថ្ងៃសៅរ៍(ទី២៨ខែកញ្ញា)ដោយតម្រូវឱ្យកាន់ទុក្ខរយៈពេល៣ថ្ងៃ..!។
ចំពោះការធ្វើឃាត មេដឹកនាំ Hezbollah លោក Hassan Nasrallah ដែលបានបង្កឱ្យមានការភ័យខ្លាច នៃជម្លោះកាន់តែទូលំទូលាយ នៅក្នុងតំបន់….!។

ការិយាល័យរបស់ Mikati នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ទង់ជាតិនឹងត្រូវបានបន្ទាបនៅពាក់កណ្តាលបង្គោល នៅគ្រប់នាយកដ្ឋានរដ្ឋាភិបាល ស្ថាប័នសាធារណៈនិងក្រុង។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ការិយាល័យសាធារណៈ ក៏នឹងបិទផងដែរ នៅថ្ងៃបុណ្យសពរបស់ Nasrallah ។
ទោះ​ជា​យ៉ាង​ណា ក្រុម Hezbollah មិន​ទាន់​បាន​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ការ​ធ្វើ​បុណ្យ​សព​នេះ​នៅ​ឡើយ​ទេ។

កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ នៅក្នុងប្រទេសលីបង់កាលពីដើមសប្តាហ៍នេះ ។
ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងរាប់ពាន់នាក់ត្រូវជម្លៀសចេញ។
ភាពតានតឹងបានកើនឡើងបន្ថែមទៀតបន្ទាប់ពីវាបានសម្លាប់ Nasrallah និងមេបញ្ជាការផ្សេងទៀតនៅក្នុងទីក្រុង Beirut កាលពីថ្ងៃសុក្រ។
កងកម្លាំងអ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកលើផ្នែកខ្លះនៃរដ្ឋធានីលីបង់កាលពីថ្ងៃសៅរ៍៕

Leave a Reply

Your email address will not be published. Required fields are marked *