អាជ្ញាធរការពារជាតិ នៃកោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២៩ ខែកញ្ញា) ថា ខ្លួនកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។
បន្ទាប់ពី ចិនបាញ់មីស៊ីលជាបន្តបន្ទាប់ ក្នុងទីតាំងជ្រៅនៅក្នុងប្រទេសចិនដីគោក។
ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំង បាននិយាយថា ខ្លួនបានអនុវត្តការបាញ់សាកល្បង ដោយជោគជ័យនៃមីស៊ីលបាលីស្ទីកអន្តរទ្វីបផងដែរ…!។
តៃវ៉ាន់ គ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសចិន ចាត់ទុកថា ជាដែនដីរបស់ខ្លួន។ នៅតែឃ្លាំមើលយ៉ាងដិតដល់លើសមយុទ្ធយោធា របស់ប្រទេសចិន ដែលទីក្រុងប៉េកាំងបានធ្វើសកម្មភាពជាប្រចាំ នៅជុំវិញកោះនេះ ៕