ករណីដែលអ៊ីស្រាអែល សម្លាប់មេដឹកនាំក្រុមហេសបូឡា លោក Sayyed Hassan Nasrallah វ័យ៦៤ឆ្នាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុន..!។
ត្រូវជួបភាពស្ងៀមស្ងាត់ ដោយរដ្ឋជាច្រើន ដឹកនាំដោយនិកាយស៊ុននី(Sunni)នៅទូទាំងតំបន់។
បង្ហាញពីការបែកបាក់គ្នា រវាងមនុស្សជាច្រើន ដែលខឹងសម្បារចំពោះអ៊ីស្រាអែល និងក្រុមអាជ្ញាធរ។
ធ្វើឱ្យមានទំនាក់ទំនងធម្មតា ជាមួយអ៊ីស្រាអែល ឬប្រឆាំងទៅនឹងអ៊ីរ៉ង់ដែលគាំទ្រក្រុមហេសបូឡា…!។
លោក Nasrallah ដែលបានដឹកនាំក្រុមប្រដាប់អាវុធនិកាយ (Shi’ite) ដ៏មានឥទ្ធិពលអស់រយៈពេល៣២ ឆ្នាំ បានបង្កើតសត្រូវក្នុងតំបន់ហួសពីអ៊ីស្រាអែល និងលោកខាងលិច។
ប្រទេសឈូងសមុទ្រ និងសម្ព័ន្ធអារ៉ាប់ បានចាត់ទុកក្រុមរបស់លោក ជា អង្គការភេរវកម្ម ក្នុងឆ្នាំ២០១៦ ទោះបីជាសម្ព័ន្ធនេះបានដកឈ្មោះចេញកាលពីដើមឆ្នាំនេះក៏ដោយ។
អារ៉ាប៊ីសាអ៊ូឌីត ដែលគ្រប់គ្រងដោយនិកាយស៊ុននី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា ខ្លួនកំពុងតាមដានវឌ្ឍនភាពក្នុងប្រទេសលីបង់។
ដោយការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានជំរុញឱ្យមានការរក្សាអធិបតេយ្យភាពនិងសន្តិសុខក្នុងតំបន់នៃប្រទេសលីបង់ ប៉ុន្តែពុំបាននិយាយពីឈ្មោះលោក Nasrallah ទេ។
រដ្ឋដែលគ្រប់គ្រងដោយនិកាយស៊ុននី កាតា សហភពអារ៉ាប់រួម និងបារ៉ែន នៅតែបន្តស្ងប់ស្ងាត់ចំពោះការសម្លាប់លោក Nasrallah ។ អារ៉ាប់រួម និងបារ៉ែនបានធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែលនៅឆ្នាំ ២០២០៕