សេតវិមាន.បាននិយាយ កាលពីថ្ងៃអាទិត្យ(ទី២៩ខែកញ្ញា)ថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានអនុម័តកញ្ចប់ជំនួយយោធាចំនួន ៥៦៧លានដុល្លារ ដល់កោះតៃវ៉ាន់ ។
ដែលជាជំហានចុងក្រោយរបស់អាមេរិក ក្នុងការជំរុញយោធារបស់កោះនេះ ដែលកំពុងប្រឈមមុខនឹងភាពតានតឹង ជាមួយប្រទេសចិន…!។
អាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ទោះបីជាពុំមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។
ចិន បានទាមទារម្តងហើយម្តងទៀតឱ្យទីក្រុងវ៉ាស៊ីនតោន ឈប់លក់សព្វាវុធទៅឱ្យតៃវ៉ាន់ ដែលទីក្រុងប៉េកាំង អះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយថា លោក Biden បានប្រគល់អំណាចឱ្យអាជ្ញាធរទទួលបន្ទុកជំនួយយោធាបរទេស ដើម្បីដឹកនាំការដកប្រាក់រហូតដល់ ៥៦៧លានដុល្លារ នៅក្នុងផ្នែក និងសេវារបស់ក្រសួងការពារជាតិ រួមទាំងការអប់រំ និងបណ្តុះបណ្តាលយោធា ដើម្បីផ្តល់ជំនួយដល់កោះតៃវ៉ាន់ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ប្រទេសចិន បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងពេលប្រាំឆ្នាំចុងក្រោយនេះដើម្បីបញ្ជាក់ការអះអាងសិទ្ធិ។
ខណៈចិន រិៈគន់ទីក្រុងវ៉ាស៊ីនតោន លើការបន្តផ្គត់ផ្គង់សព្វាវុធឱ្យកោះតៃវ៉ាន់៕