អង្គការយូនីសេហ្វ(UNICEF) បានប្រាប់សារព័ត៌មានAFPថា រយៈពេលជិជិ១ឆ្នាំ នៃសង្គ្រាមដ៏មហន្តរាយ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។
បណ្ដាលឱ្យប្រជាជន២,៤លាននាក់នៅតំបន់ហ្គាហ្សា ត្ត្រូរងទុក្ខនឹងសោកនាដកម្មមនុស្សធម៌។
ដោយកុមារ នៅក្នុងដែនដីក៏ត្រូវបានហ៊ុមព័ទ្ធ គឺជាអ្នកដែលងាយរងគ្រោះបំផុត…!។
លោក Jonathan Crickx អ្នកនាំពាក្យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ដែនដីប៉ាឡេស្ទីន បានវិលត្រឡប់មកវិញក្នុងខែនេះពីបេសកកម្មរយៈពេលមួយសប្តាហ៍ទៅកាន់តំបន់ហ្គាហ្សា ។
ដែលនៅតែរងផលប៉ះពាល់ធ្ងន់ធ្ងរ ទោះបីជាអ៊ីស្រាអែល ផ្លាស់ប្តូរការផ្តោតគោលដៅ យោធារបស់ខ្លួន ទៅកាន់ប្រទេសលីបង់ ក៏ដោយ…!។
លោកបាននិយាយជាមួយសារព័ត៌មាន AFP អំពីស្ថានភាពរបស់កុមារនៅតំបន់ហ្គាហ្សា ។
ដែលពុំមានការសិក្សាអប់រំណាមួយឡើយ ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា។
លោក Crickx និយាយថា អ្នកមើលឃើញកុមារ ដែលពុំត្រូវបានអនុញ្ញាតឱ្យមានជីវិត ជាកុមារទូទៅ គ្មានការសិក្សាអប់រំ គ្មានការលេងកម្សាន្ត៕