អាមេរិក កាលពីថ្ងៃអង្គារ(ទី០១ខែតុលា)បានអំពាវនាវឲ្យពិភពលោក ចូលរួមថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល…!។
ក្រោយទីក្រុងតេអេរ៉ង់ បានបាញ់មីស៊ីលបាលីស្ទិក ចំនួន១៨០គ្រាប់លើអ៊ីស្រាអែល។
ដែលក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយថា វាគឺជាការវាយប្រហារដ៏សាហាវ និងមិនអាចទទួលយកបាន…!។
-ប្រទេសអ៊ីរ៉ង់ កាលពីយប់ថ្ងៃអង្គារ(ទី១ខែតុលា) បានបាញ់ស្រោចមីស៊ីល ផ្លោងចូលប្រទេសអ៊ីស្រាអែល ចំនួន១៨០គ្រាប់…!។
ដោយអ៊ីរ៉ង់ថា នេះគឺជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់ មេដឹកនាំហាម៉ាស់ មេដឹកនាំហេសបូឡា និងមេបញ្ជាការអ៊ីរ៉ង់ ដែលត្រូវបានអ៊ីស្រាអែលធ្វើឃាត…។
-ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីរ៉ង់កំពុងប្រព្រឹត្តកំហុសមួយដ៏ធំហើយ។
លោកនឹងសងសឹក ចំពោះអ្នកដែលហ៊ានវាយប្រហារលើ អ៊ីស្រាអែល ស្របពេលសហរដ្ឋអាមេរិក ក៏ប្រកាសគាំទ្រអ៊ីស្រាអែល។
-អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller និយាយថា នៅពេលនេះ ទីក្រុងវ៉ាស៊ីងតោន ពុំបានដឹងពីការខូចខាតចំពោះទីតាំងសហរដ្ឋអាមេរិកនោះឡើយ នៅក្នុងការវាយប្រហារនេះ ។
លោកថា សហរដ្ឋអាមេរិក ពុំទទួលបានការព្រមានពីរដ្ឋាភិបាលអ៊ីរ៉ង់ដែលថាពួកគេនឹងបើកការវាយប្រហារបែបហ្នឹងឡើយ ។
លោក Miller និយាយទៀតថា កន្លែងដែលពួកយើងស្ថិតក្នុងកិច្ចពិភាក្សាបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សាគឺថា ក្រុមភេរវកម្មហាម៉ាស់ ដែលអ៊ីរ៉ង់គាំទ្រ មិនចង់ចូលតុចរចានោះទេ ។
ដូច្នេះហើយវាជាការពិតថា ពួកយើងមិនអាចពន្លឿនកិច្ចប្រជុំស្វែងរកបទឈប់បាញ់បានឡើយ ។
លោកបន្តថា ប៉ុន្តែវាមិនមែនដោយសារកង្វះខាតកិច្ចខិតខំរបស់សហរដ្ឋអាមេរិក ឬប្រទេសដៃគូរបស់ពួកយើងឡើយ វាដោយសារអង្គការភេរវកម្មដែលអ៊ីរ៉ង់ ឧបត្ថម្ភជាច្រើនឆ្នាំមកហើយនោះ៕