Update៖ អ៊ីរ៉ង់អះអាងថាការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល ត្រូវបានបញ្ចប់!

នៅព្រឹកថ្ងៃពុធ(ទី២ខែតុលា) ប្រទេសអ៊ីរ៉ង់ បាននិយាយថាការវាយប្រហារ ដោយមីស៊ីលជិត២០០គ្រាន់របស់ខ្លួន លើប្រទេសអ៊ីស្រាអែល បានបញ្ចប់ហើយ…!។

ខណៈ អ៊ីស្រាអែល និងអាមេរិក គំរាមសងសឹកទីក្រុងតេហេរ៉ង់ផងដែរ។
-នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

អាមេរិក បាននិយាយថា ខ្លួននឹងធ្វើការជាមួយអ៊ីស្រាអែល ដើម្បីឱ្យអ៊ីរ៉ង់ តបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសម សម្រាប់ ការវាយប្រហារលើអ៊ីស្រាអែលកាលពីយប់ថ្ងៃអង្គារ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃពុធ សប្ដាហ៍នេះ(ម៉ោងនៅញូវយ៉ក) ស្របពេលសហភាពអឺរ៉ុប អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់…!។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X នៅព្រឹកថ្ងៃពុធ ទី២ ខែតុលានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានគូសបញ្ជាក់ថា អ៊ីរ៉ង់ បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតបយ៉ាងខ្លាំងក្លាទៅការសងសឹកណាមួយពីសំណាក់អ៊ីស្រាអែល។

-ប្រទេសអ៊ីរ៉ង់ កាលពីយប់ថ្ងៃអង្គារ(ទី១ខែតុលា) បានបាញ់ស្រោចមីស៊ីល ផ្លោងចូលប្រទេសអ៊ីស្រាអែល ចំនួន១៨០គ្រាប់…!។
ដោយអ៊ីរ៉ង់ថា នេះគឺជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់ មេដឹកនាំហាម៉ាស់ មេដឹកនាំហេសបូឡា និងមេបញ្ជាការអ៊ីរ៉ង់ ដែលត្រូវបានអ៊ីស្រាអែលធ្វើឃាត…។
-ជាមួយគ្នានោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីរ៉ង់កំពុងប្រព្រឹត្តកំហុសមួយដ៏ធំហើយ។
លោកនឹងសងសឹក ចំពោះអ្នកដែលហ៊ានវាយប្រហារលើ អ៊ីស្រាអែល ស្របពេលសហរដ្ឋអាមេរិក ក៏ប្រកាសគាំទ្រអ៊ីស្រាអែល៕

Leave a Reply

Your email address will not be published. Required fields are marked *