Update៖ ក្រុមហ៊ួទីយេម៉ែន បានវាយប្រហារលើនាវាចំនួន២គ្រឿង!

ក្រុមហ៊ួទីក្នុងប្រទេសយេម៉ែន បានអះអាងកាលពីថ្ងៃអង្គារ(ទី១ខែតុលា)ថា ខ្លួនបានវាយប្រហារលើនាវា២គ្រឿង ដែលធ្វើដំណើរចេញពីឆ្នេរសមុទ្រយេ ម៉ែន…!។

អ្នកនាំពាក្យយោធារបស់ក្រុមហ៊ួទីលោក Yahya Sarea បាននិយាយថា ប្រតិបត្តិការដំបូង បានកំណត់គោលដៅលើនាវាប្រេងអង់គ្លេស Cordelia Moon នៅក្នុងសមុទ្រក្រហម ។
ដោយប្រើប្រាស់មីស៊ីលបាលីស្ទីកនិងមីស៊ីល មានស្លាបចំនួន ៨គ្រាប់ យានដ្រូនមួយនាវា និងទូកគ្មានមនុស្សបើកមួយគ្រឿង។
លោកបានបន្ថែមថា ប្រតិបត្តិការនេះ បានធ្វើឲ្យនាវានេះខូចខាតយ៉ាងធ្ងន់ធ្ងរ ។
នេះបើយោងតាមទូរទស្សន៍ al-Masirah គ្រប់គ្រងដោយក្រុម។លោកបាននិយាយថា ប្រតិបត្តិការលើកទី២ បានកំណត់គោលដៅលើនាវា Marathopolis នៅក្នុងមហាសមុទ្រឥណ្ឌា ជាមួយនឹងមីស៊ីលតម្រង់គោលដៅ ហើយប្រតិបត្តិការទី៣ បានកំណត់គោលដៅលើនាវាដូចគ្នាម្តងទៀត នៅក្នុងសមុទ្រអារ៉ាប់។

លោក Sarea បានបញ្ជាក់ថា៖ យើងនឹងមិនបញ្ឈប់ការវាយប្រហារឡើយ រហូតដល់ការឈ្លានពាន អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ត្រូវបានបញ្ឈប់៕

Leave a Reply

Your email address will not be published. Required fields are marked *