សូមប្រយ័ត្នចំពោះ ភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣ ដល់ទី៥ខែតុលា!

ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី០៣.១០.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤។

ក្នុងនោះក្រសួងបញ្ជាក់ថា ព្យុះទី១៧ឈ្មោះ ជីប៊ី (Jebi) និងព្យុះទី១៨ឈ្មោះ ក្រាតធន (Krathon) បានវិវត្តទៅជា ព្យុះសង្ឃរា បានកើតនៅ សមុទ្រចិនខាងត្បូង បន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់ លើសមុទ្រអានជាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាប នៅបន្ត គ្របដណ្តប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤
១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។
ខ្យល់បក់ មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៦០%។

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។
ខ្យល់បក់មក ពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៤ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ

ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន
ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥៥%។

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។
ខ្យល់បក់ មកពីទិសនិរតី មានល្បឿន មធ្យម ៣,៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ២០%។
រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *