រទស្សន៍រដ្ឋអ៊ីរ៉ង់ កាលពីថ្ងៃពុធ(ទី២ ខែតុលា)បាននិយាយថា អ៊ីរ៉ងបានបាញ់មីស៊ីល២០០គ្រាប់ លើអ៊ីស្រាអែល ក្នុងនោះរួមមានទាំងមីស៊ីលល្បឿនលឿន ជាងសំឡេងជាលើកដំបូង។
ខណៈអ៊ីស្រាអែលគំរាមថានឹងសងសឹក…!។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ថាកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់មីស៊ីលដោយកំណត់គោលដៅមូលដ្ឋានយោធាចំនួន៣ របស់អ៊ីស្រាអែលនៅជុំវិញទីក្រុង Tel Aviv និងមូលដ្ឋានយោធាមួយចំនួនទៀត។
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានឱ្យដឹងផងដែរថា៩០ភាគរយនៃមីស៊ីលទាំងនោះបានវាយប្រហារចំគោលដៅ។
ដោយឡែកយោធាអ៊ីស្រាអែលអះអាងថា អ៊ីរ៉ង់បាញ់មីស៊ីល១៨០គ្រាប់ ក្នុងនោះមានភាគច្រើនត្រូវបានបាញ់ស្ទាក់បំផ្លាញ។
អ៊ីស្រាអែល មិនបានរាយការណ៍លម្អិតពីទំហំនៃការខូចខាត ឬជនរងគ្រោះនោះទេនៅលើទឹកដីរបស់ខ្លួនទេ ។
ខណៈនៅក្នុងតំបន់ West Bank មានបុរសម្នាក់បានស្លាប់ ដោយសារបំណែកមីស៊ីលធ្លាក់ចំ។
បន្ទាប់ពីរងការវាយប្រហារបាញ់ស្រោច ដោយមីស៊ីលពីអ៊ីរ៉ង់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថា អ៊ីស្រាអែលនឹងសងសឹកវិញ៕